Tuesday, June 11, 2013

​សម្តី កឹម​ សុខា ដែលបាន​អះ​អាង​ប្រាប់​ប្រជាពល​រដ្ឋនៅ​តាម​មូល​ដ្ឋានថា
 «គុកទួល​ស្លែង​ ជាគុកសិប្បនិម្មិត »


កឹម សុខា   ៖  ហេតុម៉េចបានមានទួលស្លែងនៅ? ខ្ញុំដឹង! ខ្មែរក្រហមអីក៏ល្ងង់ម៉េះបងប្អូន បើ​ដឹង​​ថាខ្លួនឯងបានសំលាប់មនុស្សម៉ាគគោកហើយ រៀបចេញទៅទុកទួលស្លែង​តាំង ឲ្យ គេមើលទៀត ។   ខ្ញុំថា វាមិនល្ងង់ដល់ប៉ុណ្ណឹងទេ  បើសិនជាវាដឹងថា វាជា អ្នកសំលាប់ខ្មែរពិតប្រាកដហើយ វាកំទេចចោលលែងឲ្យមានភស្តុតាងបាត់ទៅ​ហើយ វាមានកំទេចឯណា! មិនមែនច្បាំងគ្នាតែមួយថ្ងៃ មួយភ្លែតឯណា!​ កំទេច ចោល! អានេះតាំងទុកឲ្យគេថត ។ ឃើញហ្នែ+? ឆាកបងប្អូន សុទ្ធ​តែ​ឆាក​ទាំងអស់ ខ្ញុំជឿថាឆាក ។

សូម​ស្តាប់​សំដី ប្រពន្ធ​ចុង​ទី​ពីរ កឹម សុខា ទាម​ទារ​ទទួល​ខុស​ត្រូវ

Monday, May 27, 2013

សម្តី កឹម សុខា ដែលបានអះអាងប្រាប់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានថា «គុកទួលស្លែង ជាគុកសិប្បនិម្មិត »


សូមស្តាប់ មេបក្ស​ប្រឆាំង គង់ គាំ មួល​បង្កាច់ អតីត ព្រះករុណា ព្រះបាទ​ព្រះ​នរោត្តម សីហនុ ព្រះបរមរតនៈកោដ្ឋ


 
ក្នុងវេទិកាជួបប្រជាពលរដ្ឋ នៅស្រុកទ្រាំង ខេត្តតាកែវ ថ្ងៃទី ២៤ ខែឧសភា ឆ្នាំ២០១៣

 ឥឡូវ​ នរណា​​គេ​ជឿ​ថា លន់​ ណុល​ ទម្លាក់​សម្តេច​ឪ​? ប៉ុន្តែ​មែន​ទែន​ ជា​មនុស្ស​មាន​ជំនឿ​ ខ្សែរ​កឋា​អី​​ អូម​អាមអី​ គឺ​អត់​មាន​ក្បត់​ស្តេច​ទេ​​។ លន់​ ណុល​ គឺ​អត់​មាន​ក្បត់​ស្តេច​ទេ​ ប៉ុន្តែ​ស្តេច​ហ្នឹង​ប្រើ​ ស្តេច​ហ្នឹង​ប្រើ​ លន់ ណុល​ ថា​ឥឡូវ​ហ្នឹង​ អាសន្នហើយ​ លោក​ឯង​ហ្នឹង​ធ្វើ​នាយក​រដ្ឋ​មន្ត្រី​ទៅ​ ហើយ​ដឹកនាំ​រដ្ឋាភិបា​ល​ហៅ​ថា​​រដ្ឋាភិបាល­​​ស្រោច​ស្រង់​ជាតិ​។ តើ​នៅ​ចាំ​ទេ​? គឺ​គាត់​ធ្វើ​នាយករដ្ឋមន្ត្រី និង​ធ្វើ​រដ្ឋាភិបាល​ស្រោច​ស្រង់​ជាតិ​ ម៉េច​បាន​ធ្វើ​អញ្ចឹង​ ពីព្រោះ​​យួន​វា​មក​ស្រោច​ ធ្វើ​ឲ្យ​ស្លន់​ស្លោ​អស់​រលីង​ទៅ​ហើយ​ យួន​វា​មកធ្វើ​ឲ្យ​ឆេះ​ភ្លើង​សង្គ្រាម​ គឺ ឈ្លោះ​គ្នា​អស់​ទៅ​ហើយ​ ដូច្នេះ​ទើប​ឲ្យ​ធ្វើ​រដ្ឋាភិបាល​ស្រោច​ស្­រង់​ជាតិ​។ ប៉ុន្តែ ស្រោច​ស្រង់​ជាតិ​ហ្នឹង​ លោក​ថា លន់ ណុល​ ឯង​នៅ​ក្នុង​ទៅ អញ​ទៅ​ក្រៅ ។ ទៅក្រៅ ហ្នឹង​គឺ​ទៅ​កុំ​មុយនីស្ត​ដែរ​ អាហ្នឹង​មេក្លោង​យួន​ដែរ​។


គេថា​មក​ប្រាប់​អី​ខ្ញុំ​ បើ​ខ្ញុំឲ្យ​វា​ទៅ​នៅ​​ហ្នឹង​ហើយ​ ឲ្យ​ដេញ​យ៉ាង​ម៉េច​ បើ​ខ្ញុំ​ឲ្យ​វា​​នៅ​។ រួច​ហើយ​ លោក​ហួស​ទៅ​ចិន​ លោកថា​​មើល​ទៅ​​ពឹង​ចិន​បាន​ហើយ​ ឲ្យ​យួន​ចេញ​ទៅ​ ដើម្បី​ឲ្យ​ឯករាជ្យ​របស់​ព្រះអង្គ​ហ្នឹង​ រស់​រាន​​តទៅទៀត​។ ប៉ុន្តែ​ ទៅដល់​ចិន​ ចិន​គេ​ថា កុំព្រួយ​ព្រះទ័យ​​អី ចាំ​ពួក​​កុំមុយនីស្ត​ទាំងអស់​​ហ្នឹង​​​ ដណ្តើម​អំណាច​ពី​ លន់ ណុល​ មក​ថ្វាយ​ព្រះអង្គវិញ​។ ដល់​អញ្ចឹង លោក​ ក៏​គង្គ​​នៅ​​ហ្នឹង​​ទៅ​ ​៕

Saturday, May 18, 2013

វេទិការលាតត្រដាងការពិត អំពីនយោបាយបោកប្រាស់ របស់ សម រង្ស៊ី និង កឹម សុខា (២)


 
ប្រសាសន៍​​ឯកឧត្តម កឹម សុខុន អតីតគណៈនាយកគណៈបក្ស សម រង្ស៊ី និង​ជា​អតីត​អគ្គ​លេខា​ធិការ​ង​គណៈបក្ស សិទ្ធិមនុស្ស និងជា​ប្អូន​ប្រុស​បង្កើត​របស់​លោក កឹម សុខា លាតត្រដាង​ការ​ពិត​​អំពី​នយោបាយ​​បោក​ប្រាស់ របស់ សម រង្ស៊ី និង កឹម សុខា