Thursday, August 30, 2012
Saturday, August 18, 2012
Tuesday, August 14, 2012
Sunday, August 12, 2012
Friday, August 10, 2012
មេបក្សសំបូរប្រពន្ធចុង ៖ កឹម សុខា អាចារ្យប្រពន្ធក្មេង យកប្រាក់ខែតំណាងរាស្ត្រ និងប្រាក់ជំនួយបរទេសទៅឱ្យស្រីក្មេង
Khmer Pin : August 10, 2012
កុំយកការពិតមកនិយាយលេង!!
-ដឹងថាសម រង្ស៊ី ជាអ្នកទោសមិនអាចធ្វើនយោបាយបាន
-ដឹងថា បក្សសម រង្ស៊ី ចុះខ្សោយអស់ឥទ្ធិពល
-ដឹងថា ផ្ទៃក្នុងបក្សសម រង្ស៊ី រង្គោះរង្គើពីលើដល់ក្រោម
-ដឹងថា ទៅថ្ងៃមុខមិនអាចនៅជាមួយគ្នាបាន
-ដឹងថា អញមិនរណបរង្ស៊ីឯងទេ ។ឯងគិតខ្លួនឯងទៅមើល ឯងជាអ្នកទោស ឯងមានសិទ្ធិធ្វើអីខ្លះ?
-យើងដឹងថា ពេលនេះយើង កឹម សុខា សុខចិត្តធ្វើជាអនុប្រធានឯងសិនចុះ ប៉ុន្តែ កុំសង្ឃឹមថា ឯងបានធ្វើជានាយករដ្ឋមន្ត្រីនោះ នេះ គ្រាន់តែជាល្បិចរបស់អញទេ ។ គឺមានតែយើង កឹម សុខា ទើបសក្តិសមជាដៃគូប្រជែងជាមួយសម្តេចតេជោ។
- យើង កឹម សុខា នៅស្រុកខ្មែរមានសេរីភាពពេញលេញ មានទាំងលុយចាយពេញដៃ ស្រីញីក៏ច្រើន នេះហើយជាអំណាចរបស់អញ! អញ្ចឹងសមាជិកបក្សសិទ្ធិមនុស្សទាំងអស់កុំបារម្ភ ! ស្ងប់ស្ងាត់សិន ចាំទឹកចុងក្រោយយើងនឹងធាក់សម រង្ស៊ីចេញហើយ បងប្ងូននឹងបានសប្បាយទាំងអស់គ្នា។
ខ្ញុំពិតជាស្មោះត្រង់ជាមួយបងប្អូន ៖ និយាយមិនលាក់ទេ នេះ គឺជាប្រពន្ធចុងរបស់ខ្ញុំនៅកំពង់ចាម នេះ ជាភាពស្មោះត្រង់របស់ខ្ញុំចំពោះបក្ស!!!!!!!!!!!!!!!!!!!!!!((។
«ខ្លឹមសារខាងលើនេះអាចជារឿងពិតរបស់មេបក្សសិទ្ធិមនុស្ស! »
Thursday, August 09, 2012
បទបង្ហាញរបស់សម្តេចតេជោ ហ៊ុន សែន រយៈពេលជាង៥ម៉ោង បានធ្វើឱ្យបក្សប្រឆាំងភ្លឺភ្នែក
បទបង្ហាញរបស់សម្តេចតេជោ ហ៊ុន សែន រយៈពេលជាង៥ម៉ោង បានធ្វើឱ្យបក្សប្រឆាំងភ្លឺភ្នែក និងពលរដ្ឋនៅទូទាំងប្រទេសយល់ច្បាស់ អំពីបញ្ហាព្រំដែនកម្ពុជា‑ វៀតណាម
នៅថ្ងៃទី៩ ខែ សីហា ឆ្នាំ២០១២នេះ សម្តេចតេជោហ៊ុន សែន បានធ្វើបទបង្ហាញអំពីការងារបោះបង្គោលព្រំដែនកម្ពុជា‑ វៀតណាម ដែលមានរយៈពេលប្រមាណជាង៥ម៉ោង ដោយបានពន្យល់យ៉ាងក្បោះក្បាយបំផុត ឆ្លើយតបទៅនឹងសំនួរ របស់លោក សុន ឆ័យ អ្នកតំណាងរាស្ត្រគណបក្សសម រង្ស៊ី ដែលតែងតែចោទប្រកាន់ថា រាជរដ្ឋាភិបាលបានធ្វើឱ្យបាត់បង់ទឹកដីទៅប្រទេសជិតខាងដោយការបោះបង្គោលព្រំដែន។
នៅក្នុងរដ្ឋសភាជាតិ សម្តេចតេជោ ជាមួយនឹងការកោតសរសើរអំពីភាពក្លាហានរបស់ម្ចាស់សំនួរ ដែលបាននៅស្តាប់ការបក ស្រាយតាំងពីដើមរហូតដល់ចប់នោះ សម្តេច បានចាត់ទុកលោកសុន ឆ័យ ថាបាន ធ្វើការចោទសួរត្រឹមត្រូវជា អ្នកតំណាងរាស្ត្រ គ្រាន់បើជាងមេបក្សរបស់ខ្លួនដែលធ្វើបំពានច្បាប់ ដោយទៅដកតម្រុយបង្គោលព្រំដែនដោយខ្លួនឯង ហើយរត់នីរទេសខ្លួនបាត់។
សម្តេចតេជោ បានមានប្រសាសន៍ថា សម្តេចមិនអាចទទួលយកបានទេនូវការចោទប្រកាន់របស់បក្សប្រឆាំងដែលថា សម្តេចជាជនក្បត់ជាតិ ពីព្រោះរហូតមកដល់ពេលនេះពុំមានទឹកដីខ្មែរ ឬភូមិខ្មែរណាមួយត្រូវបានបាត់បង់នោះទេ ហើយបើនិយាយអំពីបញ្ហាព្រំដែនទឹកវិញ គឺក្រុមការងារនៃប្រទេសទាំងពីរមិនទាន់បានដោះស្រាយគ្នាចប់ ដើម្បីឈានទៅដល់ការកំណត់បែងចែកគ្នានៅឡើយទេ ដូច្នេះ ការចោទថា បាត់ព្រំដែនទឹកជាង១ម៉ឺនគីឡូម៉ែត្រការ៉េទៅប្រទេសវៀតណាមនោះគឺជារឿងមិនពិតទេ គឺអ្នកចោទសួរធ្វើជាមិនយល់អំពីបញ្ហានេះ ហើយបើទោះបីជាខំបកស្រាយពន្យល់នូវការពិតយ៉ាងណាក៏ដោយ ក៏សម្តេចដឹងច្បាស់ថា ពួគេមិនទទួលស្គាល់ការពិតដែរពីព្រោះ វាបានក្លាយទៅជាចរិតនយោបាយដាច់ណាត់របស់បក្សប្រឆាំងទៅហើយ។
ផ្ទុយទៅវិញតាមរយៈការធ្វើបទបង្ហាញនេះ គឺមហាជនបានដឹងថា ផ្ទៃក្រឡារបស់ប្រទេសកម្ពុជាអាចមិនមែនមានត្រឹមតែ ១៨១,០៣៥គីឡូម៉ែត្រក្រឡានោះទេ គឺនឹងកើនឡើងរហូតដល់ប្រមាណ១៨១,៦០៦ គីឡូម៉ែត្រក្រឡាឯណោះនេះបើតាមការគណនារបស់អាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែនកម្ពុជា។ ប៉ុន្តែសម្តេចតេជោ បានមានប្រសាសន៍ថា បច្ចុប្បន្ននេះយើងប្រើផ្ទៃក្រឡា១៨១,០៣៥គីឡូម៉ែត្រក្រឡាជាបណ្តោះអាសន្នសិន រហូតដល់ការកំណត់ព្រំដែនជាមួយប្រទេសវៀតណាម ឡាវ និងថៃបានបញ្ចប់សព្វគ្រប់សិន យើងនឹងប្រើផ្ទៃ ក្រឡាថ្មី។
សម្តេចតេជោ បានមានប្រសាសន៍ថា ការចោទប្រកាន់ពីការបាត់បង់ទឹកដីដោយក្រុមបក្សប្រឆាំង គឺជាការវាយប្រហារខាងនយោបាយ គឺជាការញុះញង់បំភ័ន្តប្រកបដោយគ្រោះថ្នាក់ បង្កឱ្យមានអស្ថិរភាពផ្ទៃក្នុងប្រទេស ដែលការចោទប្រកាន់នេះ ក៏ជាការប្រមាថដល់ប្រជាពលរដ្ឋ និងកងកម្លាំងរាប់ម៉ឺននាក់ដែលរស់នៅតាមតំបន់ព្រំដែនផងដែរ។ អ្វីដែលក្រុមប្រឆាំងបានចោទ គឺក្នុងចេត នាចង់អះអាងពីភាពត្រឹមត្រូវនៃការធ្វើរដ្ឋប្រហាររបស់លន់ ណុល ទម្លាក់សម្តេចនរោត្តម សីហនុ ។ បញ្ហាដែលបានចោទប្រកាន់ គឺជាអ្វីដែលបានកើតឡើងពីអតីតកាលវាបានចម្លងចូលមកក្នុងបច្ចុប្បន្នកាលនេះ។
ក្នុងការធ្វើបទបង្ហាញ សម្តេចតេជោ បានលើកឡើងនូវទិដ្ឋភាពច្បាប់ និងប្រវត្តិសាស្ត្រ ជាវគ្គៗ លំអិតទាំងបញ្ហាព្រំដែនគោក និងព្រំដែនសមុទ្រ ជាមួយនឹងការបង្ហាញផែនទីយ៉ាងច្បាស់លាស់ ជាពិសេស គឺការគណនាផ្ទៃក្រឡាដីដែលនឹងត្រូវដោះស្រាយដើម្បីឈានទៅដល់ការឯកភាពគ្នាដោះដូរភូមិ ឃុំ នៅតាមតំបន់ព្រំដែន គឺការងារនេះត្រូវធ្វើឡើងដោយតម្លាភាពបំផុត។
ដោយថ្លែងសំដៅជម្រះនូវភាពមិនច្បាស់លាស់ទាំងឡាយសម្តេចតេជោ មានប្រសាសន៍ថា « ខ្ញុំជំពាក់ ត្រូវតែនិយាយ ពីព្រោះឯកឧត្តម លោកជំទាវបានបង្ខំខ្ញុំឱ្យនិយាយ ហើយសូមកុំទៅបោកប្រាស់គេទៀត..»សម្តេចតេជោ បានបញ្ជាក់ថា ការងារបោះបង្គោលព្រំដែននេះ គឺរាជរដ្ឋាភិបាល អនុវត្តត្រឹមត្រូវតាមផែនទីដែលបារាំងបានបន្សល់ទុក « នេះជាមរត៌កនៃប្រវត្តិសាស្ត្រដែលកម្ពុជាបានទទួលពីបារាំង។ ដោយឡែកបញ្ហាទឹកដីកម្ពុជាក្រោម សម្តេចបានមានប្រសាសន៍ថា សិទ្ធិទាមទារ ទឹកដីពីដូនតា ដីកម្ពុជាក្រោមត្រូវបានផុតរលត់ទៅហើយ។ជាមួយគ្នានេះ សម្តេច បានស្តីបន្ទោស ដល់លោក ស៊ាន ប៉េងសែ នៅស្រុកបារាំង ដែលសម្តេចថា ក្រុមនេះជាក្រុមកាកសំណល់បង្ករឿង ដែលពូកែខាងរិះគន់ ការពិតគឺ ពួកនេះពូកែខាងកាន់ផែនទីរត់តែប៉ុណ្ណោះ.។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ផែនទី និងស្ថានភាពដីជាក់ស្តែងគឺមានលក្ខណៈមិនដូចគ្នាទេ។ ការងារបោះបង្គោលព្រំដែនដែលសម្រេចបាន គឺអនុវត្តតាមផែនទីខ្នាត ១លើ១០០ពាន់ ដោយឡែកចំពោះការងារដែលមិនទាន់ចុះសម្រុងគ្នា ភាគីទាំងពីរនិងបន្តធ្វើសវនកម្មបន្ថែមទៀត។
សម្តេច បានសង្កត់ធ្ងន់ថា បើរាជរដ្ឋាភិបាលជាអាយ៉ងមែននោះ មិនចាំបាច់ទៅចរចារជាមួយគេ នោះទេ គឺតាមគេទាំងអស់ហើយ ប៉ុន្តែបញ្ហានេះ រាជរដ្ឋាភិបាលមិនបានធ្វើដូច្នោះទេ គឺធ្វើអ្វីៗគ្រប់យ៉ាងដើម្បីការពារជាតិ ទឹកដី មិនអាចត្រូវបានគេចោទថា ជាជនក្បត់ជាតិទេ ដូច្នេះ សូមឱ្យប្រជាពលរដ្ឋវិនិច្ឆ័យក្នុងរឿងនេះចុះ។
កន្លងមកពួកក្រុមបក្សប្រឆាំង បានធ្វើការបរិហាររិះគន់មកលើរាជរដ្ឋាភិបាលថា បានបណ្តោយឱ្យប្រទេសជិតខាងរំកិលព្រំប្រទល់ដែន មានពេលខ្លះគេចោទថា មួយថ្ងៃគេរំកិលចូល១គីឡូម៉ែត្រ ១០ គីឡូម៉ែត្រ ទៅ១០០‑២០០គីឡូម៉ែត្រ ។ សម្តេច បានថ្លែងថា បើដូច្នោះមែន ម៉្លេះសមព្រំដែនកម្ពុជានឹងទៅដល់ស្វាយស៊ីសាផុន ហើយទីក្រុងភ្នំពេញ នឹងជាដីរបស់វៀតណាមអស់ហើយ។
ជារួមបទបង្ហាញរបស់សម្តេចតេជោ គឺជាការទះកំភ្លៀងយ៉ាងចាស់ដៃទៅលើលោក សុន ឆ័យ ជាពិសេស គណបក្សប្រឆាំងដែលតែងតែយកបញ្ហាព្រំដែនធ្វើអាជីវកម្មនយោបាយជាប់រហូតមក នោះ គឺអាចនឹងត្រូវសាបរលាបអស់នូវឥទ្ធិពលបន្ទាប់ពីបានដឹងឮនូវការពិតតាមរយៈការបំភ្លឺនេះ ដែលត្រូវបានផ្សព្វផ្សាយតាម វិទ្យុចំនួន១០១ស្ថានីយ៍ និងទូរទស្សន៍ក្នុងស្រុកចំនួន១៣ស្ថានីយ៍នៅទូទាំងប្រទេសកម្ពុជា។
Wednesday, August 08, 2012
រំលឹកពីទិដ្ឋភាពកាលពីក្រុមតំណាងរាស្ត្រគណបក្ស សម រង្ស៊ី ធ្វើពហិកា មិនចូលប្រជុំអនុម័តច្បាប់ថវិកាជាតិឆ្នាំ ២០១២កន្លងមក
ដោយសង្ស័យថាអ្នកតំណាងរាស្ត្របក្សប្រឆាំងអាចនឹងដើរចេញពីសម័័យប្រជុំសភា ខ្ញុំនឹកឃើញកាលពីពួកគេក្អេងក្អាងប្រកាសលាឈប់ពីតំណែងតំណាងរាស្ត្រ និងធ្វើជាពហិកា មិនព្រមចូលប្រជុំអនុម័តថវិកាជាតិឆ្នាំ២០១២សម្រាប់យកមកអភិវឌ្ឍប្រទេសកាលពីពេលកន្លងទៅ ប៉ុន្តែវាគ្មានខ្មេះទេ ពួកនេះ បើហ៊ានតែអស់តួនាទីជាតំណាងរាស្ត្រមែន កូនបង្កើត កូនចុង និងប្តី ប្រពន្ធ ទាំងដើមទាំងចុងរបស់ពួកគេប្រាកដជាវេទនាយ៉ាងនេះជាក់ជាមិនខាន!!!!។
ការពិតមូលហេតុនៃការលាលែងពីតំណាងរាស្ត្រនៃរដ្ឋសភា គឺទៅឈរឈ្មោះជាតំណាងរាស្ត្រព្រឹទ្ធសភាសោះ អួតឯងគ្រាន់បើ (អ្នកណាធ្វើ អ្នកនោះដឹងខ្លួនហើយ ខ្ញុំមិនបាច់និយាយឱ្យចំឈ្មោះទេ ហើយបងប្អូនក៏មិនចាំបាច់ទៅរកនៅកន្លែងណាឆ្ងាយដែរគឺអាចឃើញរូបរបស់ក្រុមកន្ទុយឃ្វៀនដែលមាននៅខាងក្រោមនេះស្រាប់។
១. ក្រុមមីកាច្រឹប
២. ក្រុមអាចយ
ក្រុមទាំងពីរនេះ គ្រប់គ្នាសុទ្ធតែជាពួកអាម៉ី អាថោង ខ្លបខ្លាច ញ័រកន្ទុយក្បិននូវការសំឡុតរបស់ទណ្ឌិតសម រង្ស៊ី ដែលជាមេបក្សនីរទេសខ្លួន ។
១. ក្រុមមីកាច្រឹប
២. ក្រុមអាចយ
ក្រុមទាំងពីរនេះ គ្រប់គ្នាសុទ្ធតែជាពួកអាម៉ី អាថោង ខ្លបខ្លាច ញ័រកន្ទុយក្បិននូវការសំឡុតរបស់ទណ្ឌិតសម រង្ស៊ី ដែលជាមេបក្សនីរទេសខ្លួន ។
Khmer Pin សូមផ្តាំ ៖ (ល្មមឈប់បោកប្រាស់ប្រជាពលរដ្ឋទៀតទៅ ប្រយ័ត្នអស់កៅអីអង្គុយ!!!! )
ប៉ុន្តែ គួរឱ្យកោតសរសើរលោក សុន ឆ័យ និងអ្នកតំណាងរាស្ត្របក្សប្រឆាំងមួយចំនួនដែលស៊ូរទ្រាំស្តាប់នូវការពិតនិងការស្រោចទឹកពីសម្តេច ហ៊ុន សែន អស់ពេលជាង៥ម៉ោងក្នុងបញ្ហាព្រំដែន ដែលបក្សប្រឆាំងបានកេងចំណេញយកធ្វើជាអាជីវកម្មនយោបាយកន្លងមក គឺត្រូវកាច់បំបាក់ខ្ទេចអស់។
ប៉ុន្តែ គួរឱ្យកោតសរសើរលោក សុន ឆ័យ និងអ្នកតំណាងរាស្ត្របក្សប្រឆាំងមួយចំនួនដែលស៊ូរទ្រាំស្តាប់នូវការពិតនិងការស្រោចទឹកពីសម្តេច ហ៊ុន សែន អស់ពេលជាង៥ម៉ោងក្នុងបញ្ហាព្រំដែន ដែលបក្សប្រឆាំងបានកេងចំណេញយកធ្វើជាអាជីវកម្មនយោបាយកន្លងមក គឺត្រូវកាច់បំបាក់ខ្ទេចអស់។
សម្តេចអគ្គមហាធម្មពោធិសាលជា ស៊ីម អញ្ជើញចូលរួមពិធីបុណ្យប្រគេនទៀនព្រះវស្សា ដល់ព្រះសង្ឃគង់ចាំព្រះវស្សា
សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីមប្រមុខរដ្ឋស្តីទីប្រធានគណបក្សប្រជាជនកម្ពុជាង និងជាប្រធានព្រឹទ្ធសភា បានបង្ហាញមុខមាត់ជាសាធារណៈ ដែលមានសុខភាពរឹងមាំល្អ ក្នុងការអញ្ជើញចូលរួមពិធីបុណ្យប្រគេនទៀនព្រះវស្សា ដល់ព្រះសង្ឃគង់ចាំព្រះវស្សាចំនួន ១២ វត្ត។
ពិធីបុណ្យប្រគេនទៀនព្រះវស្សានោះ បានធ្វើឡើងនៅវេលាព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០១២ នៅគេហដ្ឋានរបស់សម្តេច ជា ស៊ីម ក្បែរទីស្នាក់ការកណ្តាលរបស់គណបក្សសប្រជាជនកម្ពុជា ក្រុងភ្នំពេញដែលហៅ ថា (គ៨៥)។
សម្តេចអគ្គមហាធម្មពោធិសាលជាស៊ីម បានបង្ហាញខ្លួនក្នុងសំលៀកបំពាក់អាវបំពង់អាចារ្យពណ៏ស ខោខ្មៅ បង់កក្រមា ពានា ដែលពោរពេញទៅដោយសុខភាពរឹងមាំ អាចអង្គុយ ស្តាប់ព្រះសង្ឃសូត្រធម៌ ដែលការចូលរួមក្នុងពិធីនេះតាមលក្ខណៈប្រពៃណីនិងសាសនា។
ឯកឧត្តមអ៊ុំសារិទ្ធ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា កាលរសៀលថ្ងៃទី៦ខែសីហា ឆ្នាំ២០១២ កន្លងទៅនេះធ្លាប់បានមានប្រសាសន៏ឲ្យដឹងថា៖ ការដែលលេចលឺព័ត៌មានថាសម្តេចអគ្គ
ឯកឧត្តម អ៊ុំសារិទ្ធ បានមានប្រសាសន៏បញ្ជាក់យ៉ាងនេះថា៖មានការផ្សព្វផ្សាយព័ត៌មានបំភ្លើសជុំវិញបញ្ហាសុខភាពរបស់សម្តេចប្រធានព្រឹទ្ធសភា ការពិតសម្តេចប្រធានលោកសុខភាពល្អទេហើយគាត់កំពុងប្រតិបត្តិមុខងារគាត់ ជាប្រមុខរដ្ឋស្តីទី”។ឯកឧត្តម អ៊ុំ សារិទ្ធ បានចាត់ទុកការប្រឌិតដែលគេបង្កើ
ការបដិសេធបែបនេះ ធ្វើឡើងដើម្បីជាការឆ្លើយតបទៅនឹងមនុស្សមួយក្រុមដែលប្រឌិតដំណឹងថា សម្តេចអគ្គមហាធម្មពោធិសាលជាស៊ីមស្លាប់ ហើយបានផ្សព្វផ្សាយដំណឹងនេះតាមបណ្តាញហ្វេសប៊ុក ក្នុងគោលបំណងបង្កើតឲ្យមានការច្របូកច្របល់កាលពីថ្ងៃចន្ទ ទី៦សីហា ឆ្នាំ២០១២ ។ នេះ គឺជាចេតនាអាក្រក់របស់ជនដែលមិនពេញចិត្តគណបក្សប្រជាជនកម្ពុជា គឺពួកគេមានចរិតផ្តន្ទាឱ្យតែថ្នាក់ដឹកនាំទទួលមរណភាព។ ប៉ុន្តែ ការបំផុសនូវរឿងមិនពិតបែបនេះ គឺរិតតែបង្ហាញយ៉ាងច្បាស់នូវមុខមាត់ពិតរបស់ក្រុមប្រឆាំង គឺចូលចិត្តនិយាយមិនពិត រស់នៅជាមួយការមិនពិត និងបោកប្រាស់ប្រជាពលរដ្ឋគ្រប់កាលៈទេសៈ៕
Cambodia and India look to improve cooperation in tourism, vocational training, agro-industry
PHNOM PENH, 8 Aug. 2012 – His Excellency Deputy Prime Minister Dr. Sok An on Tuesday welcomed the Indian Ambassador’s comment that India is looking to expand cooperation in tourism and to assist Cambodia’s vocational training, and is interested in investing in agro-industrial crops in Cambodia.
The Ambassador-designate of India to the Kingdom of Cambodia, Dinesh K. Patnaik, told Dr. Sok An of his ambition to boost bilateral tourism with Cambodia by encouraging the Indian movie industry to produce a short movie that features Cambodia’s wonderful cultural heritage, which will intrigue Indian tourists. The Ambassador recalled that Indian tourists flocked to Spain after they watched a movie about Spanish civilisation.
Ambassador Patnaik said that an estimated 500 million people, out of India’s 1.2 billion population, have access to movies, and that will have a tremendous positive impact on tourism.
“I am going to talk to Indian movie producers and encourage them to shoot Angkor Temple to attract more Indian tourists to Cambodia”, said the Ambassador.
H.E. Dr. Sok An, who is also Minister in Charge of the Office of the Council of Ministers, welcomed this move and mentioned that a US producer had produced a movie called Lara Croft: Tomb Raider, and there was a French tiger film Two Brothers.The Ambassador also said he has planned a dance ceremony at Angkor in which 70 Indian dancers will perform on 4 September, the day that the ASEAN-India car rally will stop over. The car rally will kick off in Indonesia and come to Delhi to celebrate the 20th anniversary of the ASEAN-India relationship in December.
“I want people in Siem Reap and tourists to come to see the performance”, said the Ambassador.
H.E. Dr. Sok An supported the idea and said, “Cambodia wants a joint dance performance with India”.
India also plans to build a textile museum that will also attract more tourists to visit Angkor. “Once you have a museum, people will come to visit”, said Ambassador Patnaik.
Both sides also discussed Cambodia’s vocational training. The Ambassador said that India expects to send its experts to assist Cambodia’s vocational training centre.
Dr. Sok An said that Cambodia has set up vocational training centres, especially in Takeo province, where young people are encouraged to learn a number of skills for their careers.
“We would welcome India’s contribution to the vocational training centres”, said Dr. Sok An, who is also the Chairman of the National Training Board.
The Ambassador also said in the meeting that Indian investors are interested in investing in agro-industrial crops in Mondulkiri province and other suitable land in Cambodia. Rubber, sugar, turmeric and mulberry are among the crops that Indian investors might invest in.
Dr. Sok An welcomed this news and said that Cambodia has established a project called “One Village One Product” that involved producing silk. Villagers involved in the project are encouraged to sell their products at the market provided free of charge in Kirivong district, Takeo province.
The Indian Ambassador said he would try to get an Indian expert to study the project “One Village One Product”.
សម្តេចហ៊ុនសែន៖ អ្វីដែលរដ្ឋាភិបាលធ្វើក្នុងរឿងព្រំដែនកម្ពុជា-វៀតណាម គឺបន្តពីសម្តេចសីហនុ
មួយថ្ងៃមុនពេលសម្តេចនាយករដ្ឋមន្ត្រី ហ៊ុនសែន ត្រូវធ្វើបទអន្តរាគមន៍ នៅក្នុងរដ្ឋសភា នាព្រឹកថ្ងៃ ទី៩សីហា ឆ្នាំ២០១២ សម្តេចប្រមុខរដ្ឋាភិបាល ពីខេត្តកំពង់ធំ បានប្រកាសថា ក្នុងរឿងព្រំដែនកម្ពុជា-វៀតណាម គឺរដ្ឋាភិបាលរបស់សម្តេចពេលនេះ ធ្វើទៅតាមអ្វីដែលបានបន្សល់ទុកពីសម្តេចព្រះនរោត្តម សីហនុ ប៉ុណ្ណោះ។
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានលើកឡើងថា "គេវ៉ៃហ៊ុនសែន ត្រឹមតែចំណុចមិនសំខាន់ទេ តែគេវ៉ៃដល់សម្តេចព្រះ នរោត្តម សីហនុ នោះ ព្រោះអ្វីដែលហ៊ុនសែន ធ្វើ គ្រាន់តែជាការយកអ្វីដែលសម្តេចព្រះ នរោត្តម សីហនុ បន្សល់ទុកតែប៉ុណ្ណោះ។ ទាំងបញ្ហាព្រំដែនសមុទ្រ ទាំងបញ្ហាព្រំដែនគោក។ អីចឹងគោលដៅពិតប្រាកដ ដែលគេវ៉ៃ គឺវ៉ៃហ៊ុនសែន តែសម្រាប់ទិសដៅ គឺវ៉ៃសម្តេចព្រះ នរោត្តម សីហនុ ដើម្បីការពារភាពត្រឹមត្រូវរបស់គេ នៃការធ្វើរដ្ឋប្រហារទម្លាក់សម្តេចព្រះនរោត្តម សីហនុ នៅឆ្នាំ១៩៧០។ រហូតដល់តាក់តែងបទចំរៀង។ ស្អែកខ្ញុំនឹងអានបទចំរៀង លាម៉ែទៅធ្វើទាហាន ស្រណោះរៃយំ ភ្នំពពារខែ និងស្រណោះដីខ្មែរ ស្តេចលក់ឲ្យយៀកកុង ជាដើម"។
Cambodia and U.S. commit to strengthen bilateral relations and cooperation
By Press and Quick Reaction Unit of the Office of the Council of Ministers
PHNOM PENH, 7 Aug. (PRU) – His Excellency William E. Todd, during a courtesy call on 6 August at the Office of the Council of Ministers to introduce himself as new U.S. Ambassador to the Kingdom of Cambodia, told His Excellency Deputy Prime Minister Sok An that the U.S. was committed at all levels and stood ready to work with Cambodia in order to strengthen bilateral relations and cooperation. “Relationship is everything; without it we have nothing,” said Mr. Todd.
His Excellency Sok An, Deputy Prime Minister, Minister in charge of the Office of the Council of Ministers, took the opportunity to brief His Excellency Ambassador on some major issues. First, with regard to the issues of the Temple of Preah Vihear, he said that Cambodia had a very strong legal basis for her claim based on the 1962 ruling of the International Court of Justice (ICJ) and that Cambodia always wished to resolve the issue in a peaceful and diplomatic manner. He informed H.E. Todd of the ICJ’s provisional measures which had ordered for a provisional de-militarized zone and of recent redeployment of Cambodian troops in the area witnessed by military attachés from eleven embassies and more than 100 local and international media reporters.
The U.S. Ambassador thanked His Excellency Sok An for the briefing and said the U.S. wishes to ensure peace and stability in the region and not to take side.
As far as the Extraordinary Chambers within the Courts of Cambodia is concerned, His Excellency Deputy Prime Minister told H.E. Todd that it had achieved six world records over the past years and confirmed it was well on its way to deliver justice to the people of Cambodia. At the same time, he took the liberty to express some concerns regarding the shortage of funding for the court.
Mr. Todd replied that the U.S. was pleased with the achievement and progress of the court. “The U.S. will continue to support the court and also encourage other countries to make further contributions,” he said.
In the field of cultural heritage His Excellency Sok An commended the U.S. Embassy and Government for their strong support and close cooperation in temples' reparation and restoration in Siem Reap province and in the listing of the Temple of Preah Vihear as world heritage. He also praised the U.S. for supporting Cambodia’s successful bid for the chairmanship of the World Heritage Committee (WHC) and Cambodia’s host of WHC meeting next year. Furthermore, he expressed Cambodia’s gratitude for the U.S. assistance concerning the return to Cambodia of Duryodhana statue believed to have been taken away from Cambodia and put on auction by Sotherby’s in the U.S. He added that legal procedures were in process in the U.S. against the company.
His Excellency Ambassador said the U.S. viewed that cultural heritage was very important for national identity and that the U.S. would continue to assist Cambodia in this regard.
H.E. Todd expressed his determination to work closer with the Cambodian government during his term of mission in Cambodia and his ideas on how to shape Cambodia’s future based on his many years of experiences as diplomat. He said people investment, especially education for youth and healthcare, is crucial in developing the country in the long run. He cited countries like the Republic of South Korea and Singapore which over the last 30-40 years had been able to do really well and he believed Cambodia could also be one of them.
Before the meeting was concluded, H.E. Todd invited His Excellency Deputy Prime Minister Sok An to attend the 50th anniversary of the launch of USAID and 20th anniversary of USAID presence in Cambodia. The event will be held at the U.S. Embassy in Phnom Penh on 22 August 2012. His Excellency Sok An accepted the invitation and is going to deliver remarks at the event.
Tuesday, August 07, 2012
សម្តីបោកប្រាស់របស់បក្សប្រឆាំង
Khmer Pin : August 7,2012
ដោយដឹងច្បាស់ថាខ្លួនគ្មានវាសនានឹងបានដឹកនាំប្រទេសនោះ កន្លងមកគណបក្សប្រឆាំងបានឃោសនាថា បើបក្សរបស់គេជាប់ឆ្នោត គេនឹងតំឡើងថ្លៃស្រូវឱ្យបានតម្លៃខ្ពស់ជូនកសិករ ហើយគេបាននិយាយទៀតថា បើគេឈ្នះ ពួកគេនឹងរឹបអូសយកទ្រព្យសម្បត្តិ ដីធ្លី ផ្ទះសម្បែងពីអ្នកមាន ទៅចែកឱ្យអ្នកក្រ!
តើសម្តីបែបនេះសក្តិសមជាមេដឹកនាំសម្រាប់ពលរដ្ឋកម្ពុជាដែលឬទេ?
តើពួកមេបក្សប្រឆាំង (ទណ្ឌិត សម រង្ស៊ី និងបុរសសំបូរស្នេហ៍ សំបូរស្រី កឹម សុខា ) ស្គាល់ច្បាស់ដែរទេថា នៅស្រុកខ្មែរគេប្រកាន់យកនូវសេដ្ឋកិច្ចតាមបែបណា?
អស់លោកល្មមឈប់បោកប្រជារាស្ត្រទៀតទៅ បើចេះកុំធ្វើភ្លើ ហើយបើភ្លើទេកុំធ្វើចេះ !
ខ្ញុំសូមអនុញ្ញាតជម្រាបលោកមេបក្សទាំងពីរឱ្យបានដឹងទៅចុះថា កម្ពុជាអនុវត្តតាមគោលការណ៍សេដ្ឋកិច្ចទីផ្សារសេរី ដូចនេះ គេមិនអាចកំណត់ថ្លៃស្រូវអង្ករតាមចិត្តចង់បានឡើយ។
បើសិនជាអស់លោកមេបក្សចង់អនុវត្តតាមរបៀបនោះមែន វាមិនត្រូវនឹងបរិបទស្ថានការណ៍នយោបាយខ្មែរទេ ពីព្រោះរបៀបរបស់អស់លោកនោះ គេហៅថា សេដ្ឋកិច្ចផែនការ គឺ« រដ្ឋគ្រប់គ្រងតម្លៃស្រូវតាមរបៀបកុម្មុនីស្តផ្តាច់ការ »អញ្ចឹងមានន័យគ្រប់គ្រាន់អាចបញ្ជាក់ជូនប្រជាពលរដ្ឋ ម្ចាស់ឆ្នោតបានហើយថា « មេបក្សប្រឆាំងពីររូបនេះ បើបានដឹកនាំប្រទេសវិញ អាពតចំ»។
វិចារណកថា: ស្ថាប័នព្រះមហាក្សត្រ និងថ្នាក់ដឹកនាំជាតិ ត្រូវបានប្រមាថដោយពួកអន្យតិរ្ថិយ
អត្ថបទដោយ: រាជ្យ សុវណ្ណនគរ
ក្នុងរយៈពេលថ្មីៗនេះ ប្រព័ន្ធផ្សព្វផ្សាយមួយចំនួន ជាពិសេស គេហទំព័រ KI Media បានធ្វើការ រិះគន់ទាំងកម្រោល និងដោយប្រមាថចំពោះព្រះមហាវីរក្សត្រ ព្រះមហាក្សត្រជាទីគោរពសក្ការនៃប្រជាជាតិ ខ្មែរ និងប្រមុខថ្នាក់ដឹកនាំស្ថាប័នជាតិជាទីគោរពស្រឡាញ់របស់សង្គមជាតិទាំងមូល ដូចជាសម្តេចអគ្គមហា ធម្មពោធិសាល ជា ស៊ីម សម្តេចអគ្គមហាពញាចក្រី ហេង សំរិន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំដទៃទៀត ដែលមិនគួរអត់ឱនឲ្យបានឡើយ ចំពោះសកម្មភាពរិះគន់ល្មើសច្បាប់ ទាំងនេះ។
ពួកអន្យតិរ្ថិយទាំងនោះ បានប្រមាថមាក់ងាយស្ថាប័នព្រះមហាក្សត្រ និងថ្នាក់ដឹកនាំជាតិ ស្របច្បាប់ តាម បែបប្រជាធិបតេយ្យខាងលើយ៉ាងធ្ងន់ធ្ងរ និងមិនអាចទទួលយកបានធ្វើឡើងតាមប្រព័ន្ធផ្សព្វផ្សាយ សង្គម និងគេហទំព័រដែលរំលោភទៅនឹងរដ្ឋធម្មនុញ្ញ មាត្រា១ និងមាត្រា៧ ដែលបានចែងថា អង្គព្រះ មហាក្សត្រ មិនអាចនរណារំលោភបំពាន់បានឡើយ និងច្បាប់ស្តីពីព្រះមហាវីរក្សត្រ និងព្រះ មហាក្ស ត្រីយានីនៃព្រះរាជាណាចក្រ កម្ពុជា។
អំពើរបស់ពួកអន្យតិរ្ថិយទាំងនេះ បានបង្ហាញយ៉ាងច្បាស់ពីគោលដៅបំផ្លិចបំផ្លាញសន្តិភាព បង្ករអស្ថេរភាពនយោបាយ និងអសន្តិសុខនៅក្នុងសង្គមជាតិ ដើម្បីឈានទៅផ្លាស់ប្តូររបបនយោបាយនៅ កម្ពុជា និងដើម្បី ធ្វើឲ្ យប្រជាជាតិខ្មែរដែលទើបតែទទួលបានសន្តិភាព និងការបង្រួបបង្រួមជាតិឲ្យធ្លាក់ចូលទៅក្នុងសង្គ្រាមស៊ីវិល សាជាថ្មីម្តងទៀត តាមមហិច្ឆិតាដ៏ឆ្កួតលីលារបស់ខ្លួន និងដើម្បីបម្រើផលប្រយោជន៍របស់ជាតិសាសន៍ដទៃ។
ការបញ្ចេញមតិទាំងនេះ បានបង្កប់នូវអំពើហិង្សា ការសងសឹក និងការបញ្ឆេះសង្រាមនៅក្នុងសង្គមកម្ពុជា ដែល កំពុងតែរស់នៅក្នុងសុខសន្តិភាព ការអភិវឌ្ឍបង្ករបរិយាសអាប់អួរក្នុងគោលបំណងបង្កើតឲ្យមានការភាន់ច្រឡំពីសាធារណៈជន និងការទទួលបានការគោរកោតសរសើរដោយស្មើភាព ស្មើសិទ្ធិពីប្រទេស ក្នុងតំបន់ និង ពិភពលោក ជាពិសេសព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់បំផុត និងដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បាន និងកំពុងដើរតួនាទីយ៉ាងសកម្មជាច្រើននៅក្នុងឆាកអន្តរជាតិ។
ដូច្នេះ ខ្ញុំបាទ ក្នុងនាមជាអ្នកគោរពស្រឡាញ់នូវរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ និងប្រជាធិបតេយ្យ សេរីពហុបក្ស ជាពិសេស ស្ថាប័នព្រះមហាក្សត្រ និងថ្នាក់ដឹកនាំជាតិបច្ចុប្បន្ន ដែលទទួលបានគាំទ្រតាមរយៈការ បោះឆ្នោតប្រជាធិបតេយ្យសេរីត្រឹមត្រូវ និងយុត្តិធម៌ សូមស្នើយ៉ាងទទួចឲ្យរាជរដ្ឋាភិបាលជាពិសេស សម្តេ ច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី មេត្តាពិនិត្យពិចារណា ដើម្បីបង្កើតឲ្យមាន ច្បាប់ ស្តីពីការគ្រប់គ្រង ការផ្សព្វផ្សាយតាមប្រព័ន្ធ ផ្សព្វផ្សាយសង្គម (Facebook)គេហទំព័រ និងការផ្សព្វផ្សាយតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានដែលមានការរិះគន់និងប្រមាថយ៉ាងធ្ងន់ធ្ងរ ប៉ះពាល់ដល់សន្តិភាព សន្តិសុខ ស្ថេរភាព និងសេចក្តីថ្លៃថ្នូររបស់ជាតិដែលផ្ទុយនឹងច្បាប់ជាធរមានរបស់ព្រះរាជាណាចក្រកម្ពុជា។ បើសិនជាទុកបណ្តោយ ឲ្យពួកនេះបន្តធ្វើព្យុះភ្លៀង បែបនេះ នឹងធ្វើឲ្យប៉ះពាល់ដល់របបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ប្រជាធិបតេយ្យសេរីពហុបក្សដ៏ល្អផូរផង់ និងដើម្បីបម្រើមហិច្ឆិតាក្នុងការផ្លាស់ប្តូររបបដឹកនាំយោបាយ នៅព្រះរាជាណាចក្រកម្ពុជា របស់ពួកនេះនាពេលអនាគត ៕
មានតម្រុយថា តំណាងរាស្ត្របក្សសម រង្ស៊ី ត្រៀមដើរចេញពីអង្គប្រជុំរដ្ឋសភា
(ល្បែងពហិកា គឺជាសារជាតិរបស់បក្សប្រឆាំង)
Khmer Pin : August 7, 2012
អាចជាលេសថ្មីមួយទៀតដ៏គួរឱ្យខ្មាស់អៀន ប្រសិនបើតំណាងរាស្ត្រគណបក្ស សម រង្ស៊ី (កំសាក)ដើរចេញពីសម័យ ប្រជុំនៅថ្ងៃទី៩ ខែ សីហា ឆ្នាំ ២០១២ ខាងមុខ ខណៈពេលសម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បកស្រាយអំពីបញ្ហាព្រំដែនកម្ពុជា‑វៀតណាម ឆ្លើយទៅនឹងសំនួរដែលជាលិខិតរបស់អ្នកតំណាងរាស្ត្រ សុន ឆ័យ ដែលបានផ្ញើជូនសម្តេចប្រធានរដ្ឋសភាកាលពីពេលកន្លងមកនោះ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានប្រកាស ជាសាធារណៈយ៉ាងម៉ឺងមាត់ថា សម្តេចនឹងទៅឆ្លើយលើបញ្ហាព្រំដែននៅរដ្ឋសភា...........សូមកុំនិយាយថា ហ៊ុន សែន ខ្លាច។ ខ្ញុំនឹងទៅរដ្ឋសភា ហើយខ្ញុំនឹងនិយាយឱ្យអស់រឿង ដើម្បីជម្រះបញ្ជីគ្នាម្តង( ខ្ញុំសុំពេល ៤ម៉ោង ក្នុងការឆ្លើយទៅនឹងសំនួររបស់បក្សប្រឆាំង..............)។
យោងតាមប្រភពស្និទ្ធនឹងគណបក្សសម រង្ស៊ី បង្ហើបថា ៖ បន្ទាប់ពីបានដឹងកាលបរិច្ឆេទច្បាស់លាស់ថា សម្តេចតេជោ នឹងទៅបកស្បែកក្រុមអ្នករិះគន់អំពីបញ្ហាព្រំដែននៅក្នុងរដ្ឋសភា ហើយរំពឹងថានឹងបកស្រាយ ពន្យល់លំអិតអំពីដំណើរការបោះបង្គោលព្រំដែនកម្ពុជា‑ វៀតណាម ដែលធ្វើក្រុមបក្សប្រឆាំងបាក់មុខ ពីព្រោះការទាមទារ និងចោទប្រកាន់របស់ពួកក្រុមខ្លួនកន្លងមកគ្មានឯកសារអ្វីច្បាស់លាស់ គឺពួកគេគ្រាន់តែស្រែកជេរ រិះគន់ដើម្បីតែកេងចំណេញនយោបាយ ទើបតំណាងរាស្ត្របក្សប្រឆាំងឆ្លៀតប្រើល្បិចចុងក្រោយថ្មីមួយទៀត គឺ «យុទ្ធសាស្ត្ររត់ចេញពីសភាដោយស្របច្បាប់» តាមរយៈរួមគ្នាចុះហត្ថលេខាផ្ញើលិខិត១ច្បាប់ទៅសម្តេចប្រធានរដ្ឋសភា ចុះថ្ងៃទី៦ ខែសីហា ឆ្នាំ ២០១២ ដោយស្នើឱ្យមានការជជែកពិភាក្សា រវាងអ្នកតំណាងរាស្ត្រ និងតំណាងរាជរដ្ឋាភិបាលលើការងារបោះបង្គោលព្រំដែនកម្ពុជា‑ វៀតណាម នៅថ្ងៃទី៩ ខែ សីហា ឆ្នាំ ២០១២។
វាប្រាកដណាស់ លិខិតនេះ គឺពិតជាបានបញ្ជាក់យ៉ាងច្បាស់ថា ពួកគេបានត្រៀមខ្លួនរួចជាស្រេចហើយដើម្បីដើរចេញពីសម័យប្រជុំនោះ ពីព្រោះការបំភ្លឺផ្ទាល់មាត់របស់សម្តេចតេជោ គឺការឆ្លើយទៅនឹងសំនួរតាមរយៈលិខិតចោទសួររបស់លោក សុន ឆ័យ មិនមែនមកឆ្លើយនឹងការសួរដេញដោលបែបរញ៉េញ៉ៃរបស់តំណាងរាស្ត្របក្ស សម រង្ស៊ី ដែលមិនដឹងថា ការងារបោះបង្គោលព្រំដែនធ្វើតាមរបៀបណាផងនោះទេ។
ចាំមើលមុខពួកក្រុមប្រឆាំងដែលជាកូនចៅរបស់ទណ្ឌិត សម រង្ស៊ី តើពួកគេអនុវត្តមេរៀនចាស់ « យើងត្រូវតែពហិកាៗៗ»តើគេនឹងបកស្រាយតាមរយៈសន្និសីទកាសែតនៅខាងក្រៅរបងមន្ទីររដ្ឋសភាជាតិភូតកុហកសាធារណមតិរបៀបម៉េចទៀត? កុំភ្លេចថា ពួកនេះខ្លាចខ្មាស់គេណាស់ ពីព្រោះ ការបំភ្លឺអំពីបញ្ហាព្រំដែននៅថ្ងៃទី៩ ខែសីហា អាចនឹងមានការផ្សាយបន្តផ្ទាល់តាមរយៈស្ថានីយ៍ទូរទស្សន៍មួយចំនួនទៀតផង!។ដូចនេះ ពួកគេអាចសម្រេចចិត្តត្រូវតែប្រើនូវ « យុទ្ធវិធីដកខ្លួនដោយខ្លាចបាក់មុខ មិនហ៊ាននៅស្តាប់ទទួលយកការពិតទេ» ។
ប៉ុន្តែ ទោះយ៉ាងណា សង្ឃឹមជឿជាក់ថា ម្ចាស់សំនួរ គឺ ឯកឧត្តម សុន ឆ័យ នឹងមានវត្តមាននៅក្នុងរដ្ឋសភាដើម្បីស្តាប់ការបំភ្លឺរបស់សម្តេចតេជោ ហ៊ុន សែន អំពីបញ្ហាដែលខ្លួនបានចោទសួរ។
ជាប់គុកព្រោះចាញ់បោក សម រង្ស៊ី បបួលឱ្យទៅដកតម្រុយបង្គោលព្រំដែន
Khmer Pin : August 7,2012
វប្បធម៌របស់មេបក្សប្រឆាំងនីរទេសខ្លួន គឺញុះញង់ អុជអាល ដុតបញ្ឆេះកំហឹងប្រជាពលរដ្ឋ និងការយកច្បាប់ទ្រាប់អង្គុយ រួចហើយរត់ចោលស្រុកបាត់ ឱ្យប្រជាពលរដ្ឋរងគ្រោះជំនួស!
វប្បធម៌របស់មេបក្សប្រឆាំងនីរទេសខ្លួន គឺញុះញង់ អុជអាល ដុតបញ្ឆេះកំហឹងប្រជាពលរដ្ឋ និងការយកច្បាប់ទ្រាប់អង្គុយ រួចហើយរត់ចោលស្រុកបាត់ ឱ្យប្រជាពលរដ្ឋរងគ្រោះជំនួស!
សារជាតិរបស់ពួកក្រុមប្រឆាំង គឺពិតជាតិរច្ឆានមែន !ពួកវាខិតខំបន់ស្រន់ឱ្យថ្នាក់ដឹកនាំ គណបក្សប្រជាជនស្លាប់ ដើម្បីវាឆក់ឱកាសចង់បំផ្លាញស្រុកខ្មែរ
(ការប្រមាថអាយុជីវិតប្រមុខរដ្ឋស្តីទី ដូចជាប្រមាថជាតិខ្មែរ)
ព្រឹទ្ធសភាបដិសេធព័ត៌មានអំពីមរណភាពរបស់លោកជា ស៊ីម
ប្រភព: RFI ( August 6, 2012 )
លោក អ៊ុំ សារិទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បានប្រាប់អ្នកកាសែត នៅរសៀលថ្ងៃចន្ទ ទី៦ ខែសីហា ឆ្នាំ២០១២នេះថា ការលេចឮព័ត៌មានថា លោក ជា ស៊ីម ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា បានទទួលមរណភាព គឺជារឿងមិនពិត ហើយថា បច្ចុប្បន្ននេះ លោកជា ស៊ីម ដែលមានអាយុ ៧៩ ឆ្នាំ មានសុខភាពល្អ និងកំពុងប្រតិបត្តិមុខងារ ជាប្រមុខរដ្ឋស្តីទី។
មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា បានចាត់ទុកដំណឹងមរណភាពរបស់លោកជា ស៊ីម ថា ជាការប្រឌិត ដែលគេបង្កើតឡើង ដើម្បីធ្វើឲ្យសាធារណមតិច្របូកច្របល់ប៉ុណ្ណោះ។
សេចក្តីប្រកាសខាងលើនេះ ត្រូវបានធ្វើឡើងខណៈដែលមានការចុះផ្សាយដំណឹងតាមហ្វេសប៊ុក នៅថ្ងៃចន្ទនេះ ដោយលើកឡើងថា លោក ជា ស៊ីម បានទទួលមរណភាព ខណៈដែលក្នុងរយៈពេលចុងក្រោយនេះ គេឃើញលោក ជាស៊ីម មានបញ្ហាសុខភាព និងអវត្តមានច្រើន នៅក្នុងពិធីសាធារណធំៗមួយចំនួន ដូចជា ថ្ងៃខួបបង្កើតគណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី២៨មិថុនា។
យ៉ាងណាក៏ដោយ ប្រភពស្និទ្ធនឹងគណបក្សប្រជាជនកម្ពុជា បានឲ្យដឹងថា លោក ជា ស៊ីម បានទៅព្យាបាលជាប្រចាំ នៅប្រទេសសិង្ហបុរី ដោយត្រូវលាងឈាមផងដែរ។
កាលពីចុងខែមុន ក៏ធ្លាប់មានដំណឹងពីបញ្ហាសុខភាពមិនល្អរបស់មន្រ្តីជាន់ខ្ពស់ រដ្ឋាភិបាលម្នាក់ដែរ គឺលោកឧបនាយករដ្ឋមន្ត្រី សុខ អាន រដ្ឋមន្ត្រីទីស្តីការគណៈរដ្ឋមន្ត្រី និងជាមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា។ ក៏ប៉ុន្តែរដ្ឋាភិបាល បានចេញប្រកាសច្រានចោលនូវដំណឹងនេះ ហើយថា លោកសុខ អាន បានជាសះស្បើយវិញហើយ៕
Monday, August 06, 2012
ព្យុះក្នុងដបទឹក
ព្យុះក្នុងដបទឹក
មេបក្សដែលពូកែខាងការបោកប្រាស់ប្រជាពលរដ្ឋ
មួយសំបូរប្រពន្ធចុង និងម្នាក់ទៀតជាទណ្ឌិត
តើឱ្យខ្មែរសង្ឃឹមលើពួកនេះបានទេ?
លោក កឹម សុខា និង ទណ្ឌិត សម រង្ស៊ី
Thursday, August 02, 2012
Wednesday, August 01, 2012
Letter of Apology of Sam Rainsy to Samdech Hun Sen in 2006
Unofficial Translation
Paris, 3 February 2006
To Samdech Hun Sen
Prime Minister of the Kingdom of Cambodia
Samdech,
I am very pleased to notice that the political situation in Cambodia in the last few days has gradually improved. I would like to express my thanks to Samdech for pushing thisdevelopment to happen, especially by writing the letter to His Majesty the King torequest for a punishment commutation to Mr. Cheam Channy after Samdech hadrequested the court to release a number of Civil Society leaders from imprisonment.
Personally I share the same view with Samdech on national reconciliation and national unity for mobilizing all Khmers to work together to further develop Cambodia. I also have common understanding with Samdech that all controversial issues between Khmer and Khmer can be settled within the framework of the Khmer family.
I am regretful for having conducted improper acts towards Samdech such as accusing Samdech of being the mastermind behind the grenade attack on the protesters on 30 March 1997 in front of the National Assembly, accusing Samdech of attempting to assassinate five elites, and some other accusations, and so on and so forth. From now on, I will change my attitude so that those problems will be ended and prevent them from being repeated. In general, I decided not to take personal matters into account, but to pay much attention to national matters through the finding of peaceful solutions with mutual respect. It is not necessary to have winners or losers in any solution to national matters, for we are all Khmers; we have to live together. Only Cambodia and her people who deserve the victory from such national reconciliation, particularly the victory over poverty and underdevelopment. Our next generation will have bright future.
Please accept, Samdech, the assurances of my highest consideration.
Signed by
Sam Rainsy
Subscribe to:
Posts (Atom)










.jpg)





















.gif)
