ដោយមិនមែនជាជនជាតិកម្ពុជានោះ ជាធម្មតាខ្ញុំនឹងមិនបញ្ចេញមតិជាសាធារណៈលើបញ្ហានយោបាយ កម្ពុជានោះទេ។ ប៉ុន្តែ ដោយសារតែ «ការអំពាវនាវ»របស់លោកដែលត្រូវបានផ្សព្វផ្សាយតាមប្រព័ន្ធអិនធើនិត (internet) ក្នុងពេលថ្មីៗនេះ និយាយសំដៅដោយផ្ទាល់ចំពោះមតិអន្តរជាតិនោះ វាគឺជាការអាចទទួលយក បានដែលជនបរទេសដូចខ្ញុំនេះបញ្ចេញមតិ។
ខ្ញុំមិនមែនជាសមាជិកសភាមួយរូបនោះទេ ហើយដូច្នេះខ្ញុំគ្មានសិទ្ធិចូលរួមជាមួយនឹង «គណៈកម្មា ធិការសភាអន្តរជាតិដើម្បីការបោះឆ្នោតប្រជាធិបតេយ្យក្នុងប្រទេសកម្ពុជា» នោះទេ។ ប៉ុន្តែ ទោះបីជាខ្ញុំជា សមាជិកសភាមួយរូបក៏ដោយ ក៏ខ្ញុំនឹងមិនចូលរួមជាមួយគណៈកម្មាធិការនេះដែរ។ ខ្ញុំសូមធ្វើការពន្យល់ពី មូលហេតុ៖
ជាបឋម ឈ្មោះរបស់គណៈកម្មាធិការរបស់លោកមានន័យថា កម្ពុជាបច្ចុប្បន្នមិនមានការបោះឆ្នោត ប្រជាធិបតេយ្យទេ ដែលនេះគឺជាអ្វីដែលគ្មានការពិតសោះ។ ខ្ញុំបានរស់នៅក្នុងប្រទេសកម្ពុជារយៈពេល ១២ ឆ្នាំមកហើយ។ ក្នុងអំឡុងពេលនេះ ការបោះឆ្នោតផ្ទាល់ទាំងអស់ (បោះឆ្នោតរដ្ឋសភាជាតិ និងបោះឆ្នោតក្រុម ប្រឹក្សាឃុំសង្កាត់) បានត្រូវសង្កេតការណ៍យ៉ាងម៉ឺងម៉ាត់ដោយអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ។ ពិតណាស់ ដោយមិនបានរកឃើញថាដំណើរនីតិវិធីមានភាពត្រឹមត្រូវឥតខ្ចោះនោះ អ្នកសង្កេតការណ៍មួយ ចំនួនធំលើលលប់ នៅក្នុងគ្រប់ករណី បានរកឃើញថា លទ្ធផលនៃការបោះឆ្នោតបានឆ្លុះបញ្ចាំងពីឆន្ទៈរបស់ អ្នកបោះឆ្នោត។ ហេតុនេះ ការបោះឆ្នោត គឺសុទ្ធជាការបោះឆ្នោតប្រជាធិបតេយ្យ។
ទីពីរ ខ្ញុំគិតថា វាជាទម្លាប់អាក្រក់សម្រាប់ស្ថាប័នសភាបរទេសនានាក្នុងការធ្វើអន្តរាគមន៍នៅក្នុងដំណើរ ការរដ្ឋាភិបាលរបស់ប្រទេសណាមួយ លុះត្រាតែប្រទេសនោះមានលក្ខណៈផ្តាច់ការខ្លាំង និងខ្វះខាតនូវសេរី ភាពជាមូលដ្ឋានបំផុត។ នេះប្រាកដណាស់ គឺមិនមែនជាស្ថានភាពរបស់ប្រទេសកម្ពុជា ដែលមានសារព័ត៌មាន ដ៏រស់រវើក និងមានគណបក្សប្រាំខុសគ្នានៅក្នុងរដ្ឋសភាជាតិ។
ជាអកុសល វាជាការងាយស្រួលដែលស្ថាប័នដូចជាសភាអឺរ៉ុបត្រូវបានរងឥទ្ធិពលដោយការដឹងពី ស្ថានភាពក្នុងប្រទេសមួយពីភាគីតែម្ខាង ដែលសមាជិករបស់ខ្លួនភាគច្រើនដឹងតិចតួចពីប្រទេសនោះ។ ឧទាហរណ៍ អ្នកខ្លះប្រហែលជាមិនដឹងថា ក្នុងពេលដែលគណបក្សរបស់លោក គឺជាគណបក្សធំទី២ក្នុងរដ្ឋ សភាជាតិក៏ពិតមែន ប៉ុន្តែគណបក្សលោកបានទទួលសំលេងសរុបតែ ២១,៩% ទេ ដែលជាអត្រាភាគរយ ដូចគ្នាដែលគណបក្សនេះទទួលបានក្នុងឆ្នាំ២០០៣ (លោកអាចនិយាយថា សំលេងឆ្នោតបានកើនឡើង ប៉ុន្តែដោយសារតែចំនួនអ្នកបោះឆ្នោតសរុបបានកើនឡើងដែរតែប៉ុណ្ណោះ)។ ទាំងនោះ គឺមិនមែនជាតួរលេខ ដែលទំនងជាមិនធ្វើឱ្យមានការខ្វល់ខ្វាយដល់គណបក្សកាន់អំណាចដែលបានទទួលសំលេង ៥៨,១% នៃ សំលេងសរុប ក្នុងឆ្នាំ២០០៨នោះទេ។
ទីបី ខ្ញុំយល់ថាការពិពណ៌នាអំពីបញ្ហាលំបាករបស់លោកពាក់ព័ន្ធជាមួយសភា គឺផ្ទុយទៅនឹងអ្វីដែល ខ្ញុំជឿថាជាការពិត។ លោកសរសេរថា លោកត្រូវបាន «បណ្តេញចេញដោយខុសពីរដ្ឋធម្មនុញ្ញ» ពីរដ្ឋសភា ជាតិនៅក្នុងឆ្នាំ១៩៩៥ , ២០០៥ និង២០១១។ តាមដែលខ្ញុំអាចដឹងបាន ក្នុងករណីនីមួយៗ ការបណ្តេញ លោកចេញនោះ គឺធ្វើឡើងស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់ពាក់ព័ន្ធ៖
ក. ក្នុងឆ្នាំ១៩៩៥ លោកត្រូវបានដកចេញ ដោយសារតែលោកលែងជាសមាជិកនៃគណបក្សហ៊្វុនស៊ីន ប៉ិច តទៅទៀតហើយ ដែលលោកត្រូវបានជ្រើសតាំងដោយសារតែគណបក្សនេះ។
ខ. ក្នុងឆ្នាំ២០០៥ រដ្ឋសភាជាតិបានដកលោកចេញ ក្រោយពេលដែលលោកត្រូវបានជាប់ចោទ និង កាត់ទោសបីបទបរិហារកេរ្តិ៍ឧក្រិដ្ឋកម្ម។ លើលពីនេះទៀត លោកមិនបានលើកឡើងថា អវត្តមានរបស់លោក ពីប្រទេសកម្ពុជាដើម្បីគេចវេសពីការកាត់ទោសរបស់តុលាការនោះ មានរយៈពេលតែពីរខែប៉ុណ្ណោះ ដោយ សារតែនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើសុំ និងទទួលបានការព្រះរាជទានទោសដល់រូបលោក។ (ខ្ញុំកត់ សម្គាល់ថា លិខិតអំពាវនាវរបស់លោកកាលពីខែមេសា ឆ្នាំ២០១១នោះ មិនបានបង្ហាញពីការពាក់ព័ន្ធណា មួយចំពោះការបណ្តេញលោកចេញក្នុងឆ្នាំ២០០៥នោះទេ។ តើវាមើលទៅមិនមានភាពធ្ងន់ធ្ងរទេឬកាលពី មួយឆ្នាំមុន?)
គ. រដ្ឋសភាជាតិបានបោះឆ្នោតដកលោកចេញនៅក្នុងឆ្នាំ២០១១ ក្រោយពេលដែលលោកបានចាញ់ ការតវ៉ាទាំងអស់របស់លោកប្រឆាំងទៅនឹងការកាត់ទោសលោកពីបទដកតំរុយព្រំដែន ដែលបានត្រូវដាក់ ដោយគណៈកម្មាធិការព្រំដែនរួមកម្ពុជា-វៀតណាម។ លោកហៅការកាត់ទោសទាំងនេះថា «ការដាក់ទោស ផ្នែកនយោបាយ» ប៉ុន្តែតើលោកអាចដកស្រង់ប្រទេសណាមួយនៅក្នុងពិភពលោក ដែលសមាជិកសភា ឬ នរណាផ្សេងទៀត ត្រូវបានអនុញ្ញាតឱ្យដកតំរុយព្រំដែន ដែលបានដាក់ដោយគណៈកម្មាធិការព្រំដែនដែល បង្កើតឡើងស្របច្បាប់នោះ?
ហើយ យោងតាមសេចក្តីរាយការណ៍ព័ត៌មាន លោកបានបន្តតស៊ូមតិគាំទ្រដល់ឥរិយាបទគ្មានច្បាប់ របៀបនេះ។ ឧទាហរណ៍ សារព័ត៌មាន The Cambodia Daily បានរាយការណ៍នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ ២០១១ថា នៅក្នុងការទាក់ទងតាមប្រព័ន្ធរូបភាព (video link) ពីទីក្រុងប៉ារីស លោកបានប្រាប់សមាជិកនៃ គណបក្សរបស់លោកចំនួន ២០០ នាក់ក្នុងទីក្រុងភ្នំពេញថា៖ «អ្នកទាំងអស់គ្នាត្រូវរួបរួមជាមួយខ្ញុំដើម្បីដក បង្គោល៣០០ទៀត។ ខ្ញុំអំពាវនាវដល់ប្រជាជនខ្មែរទាំងអស់ឱ្យរួមគ្នា និងដើរតាមព្រំដែនដើម្បីដកបង្គោល ៣០០...»។ តើអ្វីទៅជាអត្ថន័យនៃការមានការបោះឆ្នោតប្រជាធិបតេយ្យ ប្រសិនបើក្រុមសំលេងភាគតិច អាចប្រើសិទ្ធិបដិសេធចោទសកម្មភាពនានារបស់រដ្ឋាភិបាលជាប់ឆ្នោតនោះ? ខ្ញុំហាក់ដូចជាយល់ថា ក្នុង ករណីនេះ វាមិនមែនការកាត់ទោសនោះទេ ប៉ុន្តែការប្រព្រឹត្តល្មើសទៅវិញទេដែលជា «ហេតុផលនយោបាយ នោះ»។
បញ្ហានេះជាប់ពាក់ព័ន្ធនឹងបញ្ហាទី៤ដែលខ្ញុំមានចំពោះការអំពាវនាវរបស់លោក៖ ឥរិយាបទរបស់ លោកចំពោះប្រជាធិបតេយ្យ។ ចំពោះលោក ប្រជាធិបតេយ្យហាក់ដូចជាមានន័យថា សិទ្ធិក្នុងការបង្ខំឱ្យប្រើ ប្រាស់នូវគំនិត ឬគោលនយោបាយរបស់លោក ដោយមិនរវល់ពីឆន្ទៈដែលបានសំដែងឡើងដោយសំលេង ភាគច្រើន។ ករណីនេះបានលេចឡើងយ៉ាងច្បាស់ក្រឡែត ក្រោយពេលនៃការបោះឆ្នោតរដ្ឋសភាឆ្នាំ២០០៣។ ដូចលោកចាំបានហើយ គណបក្សប្រជាជនកម្ពុជាបានទទួល ៧៣ កៅអី គណបក្សហ៊ុនស៊ីនប៉ិច ២៦កៅអី និងគណបក្សសម រង្ស៊ីរបស់លោក ២៤កៅអី។ ចំពោះរដ្ឋាភិបាលក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រី ហ៊ុន សែន លទ្ធផលនេះ គឺជាការល្អប្រសើរឡើងយ៉ាងច្បាស់ចំពោះរដ្ឋសភាជាតិកន្លងមក ដែលគណបក្សប្រជាជន មាន ៦៤ កៅអី។
ទោះជាយ៉ាងណាក៏ដោយ លោក និងគណបក្សហ៊្វុនស៊ីនប៉ិច បានរួមសហការគ្នាប្រឹងប្រែងដើម្បី បដិសេធឆន្ទៈដែលសំដែងឡើងដោយសំលេងភាគច្រើន។ ដោយកេងយកចំណេញពីបទបញ្ញត្តិនៃរដ្ឋធម្មនុញ្ញ (ដោយសារត្រូវបានលុបចោល) ដែលតម្រូវឱ្យមានសំលេងភាគច្រើន២ភាគ៣ ដើម្បីអនុម័តឱ្យមានរដ្ឋាភិបាល ថ្មីមួយនោះ លោកបានរារាំងការបង្កើតរដ្ឋាភិបាលថ្មីដែលមាន ហ៊ុន សែន ជានាយករដ្ឋមន្ត្រី។ ស្ថានភាពនេះ មានរយៈពេលជាងមួយឆ្នាំ រហូតដល់អ្នកដែលឆ្លាតជាង ចុងក្រោយបានចូលរួមជាមួយគណបក្សហ៊្វុនស៊ីនប៉ិច ហើយបានបញ្ចប់ការរាំងស្ទះផ្នែករដ្ឋធម្មនុញ្ញនេះ។ ប្រសិនបើវាបានផ្អែកទៅលើលោកតែម្នាក់នោះ ខ្ញុំសង្ស័យ ថារដ្ឋាភិបាលដែលប្រជាជនកម្ពុជាបានបោះឆ្នោតឱ្យក្នុងឆ្នាំ២០០៣នោះ នឹងគ្មានថ្ងៃចូលកាន់អំណាចបាន នោះទេ។
ជារួមមក «គណៈកម្មាធិការសភាអន្តរជាតិ» របស់លោក ហាក់ដូចជាគឺជាការប៉ុនប៉ងមួយដើម្បីបញ្ចុះ បញ្ចូលបរទេសដែលអាចបញ្ចុះបញ្ចូលបាន ឱ្យធ្វើអន្តរាគមន៍ក្នុងនយោបាយផ្ទៃក្នុងរបស់កម្ពុជា។ នេះប្រហែល ជាហាក់ដូចជាងាយស្រួលជាងការឈ្នះសំលេងឆ្នោតពីប្រជាជនកម្ពុជា ប៉ុន្តែការឈ្នះសំលេងឆ្នោតគឺជាផ្លូវតែ មួយគត់ទៅកាន់ភាពជោគជ័យក្នុងប្រជាធិបតេយ្យ។
Allen Myers
ថ្ងៃទី១៣ ខែមិនា ឆ្នាំ២០១២
No comments:
Post a Comment