Thursday, January 05, 2012

ទស្សនៈ​អ្នក​និ​ពន្ធ​ឯករាជ្យ ៖ លេច​ឮព័ត៌មាន​ល្បី​រន្ទឺថា លោកកឹម សុខា មានប្រពន្ធ​ចុង​ច្រើន !

អ្នកយោបាយ​​ដែលនឹងអាចទទួ​​បានជោគជ័យក្នុងការទាក់ទាញសំឡេងគាំទ្រពីប្រជាពលរដ្ឋ គឺជាមនុស្សដែលមាននូវភាព​​ឈ្លាសវៃ គិតគូរអំពីផលប្រយោជន៍ជាតិជាធំមានឧត្តមមគតិខ្ពស់ស្រឡាញ់​​កិត្តិយស កេរ្តិ៍ឈ្មោះល្អថែរក្សាវង្សត្រកូលនិងមិនមានរឿងអាស្រូវជាប់កាយជាពិសេស គឺត្រូវតែជៀសវាងឱ្យបានជាដាច់ខាតនូវអំពើ​​លួចមានសាហាយស្មន់ និង​​​មានប្រពន្ធចុងច្រើន ប្រព្រឹត្តក្បត់ចិត្តភរិយា

ប៉ុន្តែ នាពេលថ្មីៗនេះមានលេចឮនូវពាក្យចចាមអារ៉ាមពីមាត់មួយទៅមាត់មួយពីតំបន់មួយទៅតំបន់មួយ ល្បីរន្ទឺថាលោកកឹម សុខា ប្រធានគណបក្សសិទ្ធិមនុស្ស បានប្រព្រឹត្តក្បត់ចិត្តភរិយា ដោយទៅមានប្រពន្ធ​​ចុងលួចលាក់​​​ជាច្រើននាក់នៅខាងក្រៅផ្ទះ​​ ហើយកាលពីថ្ងៃទី២០ ខែ ធ្នូ ឆ្នាំ ២០១១ កន្លងទៅនេះមានព័ត៌មានធ្លាយចេញមកថា​ ​ប្រពន្ធចុងរបស់លោក កឹម សុខា ទើបនឹងសម្រាលបានកូនប្រុសមួយថែមទៀដែលជាបន្ទុកនៃការទទួលខុសត្រូវរបស់លោកកឹម សុខាជាឳពុកក្មេងនោះ

អំពើផិតក្បត់ គឺជាទោសព្រហ្មទណ្ឌ ជនដែល​​ប្រព្រឹត្តបទល្មើសអាចនឹង​​ត្រូវបានតុលាការផ្តន្ទាទោសឱ្យជាប់ពន្ធនាគា​​​​ ដូចមាន​​ចែងក្នុង​​ច្បាប់ឯកព័ន្ធភាព ដូច្នេះលោក កឹម សុខា អាចប្រឈម​​នឹងបញ្ហាផ្លូវច្បាប់បើនោះជារឿង​​ពិតមែន។

ព័ត៌មានជុំវិញរឿងប្រពន្ធ​​​ចុងរបស់លោក កឹម សុខា ដែលទើបនឹង​​សម្រាលបុត្រនៅសម្ភពមួយក្នុងទីក្រុ​​ភ្នំពេញនេះបានកើតមានឡើងស្របពេលនិងដំណាលគ្នានៃសកម្ម​​ភាព​​ឃោសនាខុសរដូវកាលរបស់លោក កឹម សុខា ដែលបាននិងកំពុងប្រព្រឹត្តធ្វើ ដើម្បីស្វែងរកការគាំទ្រសំឡេងឆ្នោតពីប្រជាពលរដ្ឋ។ សួរថាតើជីវិតនយោបាយរបស់លោក កឹម សុខា អាចមានប្រៀបជាងរឿងអាស្រូវស្នេហាដែលកំពុងតែជះក្លិនស្អុយ អាសោចបញ្ចាស់ខ្យល់នេះបាន​​ដែរឬទេ?

មហាជនភាគច្រើនបានសម្តែងការហួសចិត្តជាពន់ពេកពេលឮដំណឹងថាលោកកឹម សុខា មានប្រពន្ធចុងច្រើននាក់ហើយមានពេលខ្លះថាលួចដឹកស្រីក្មេងចូលផ្ទះសំណាក់និងសណ្ឋាគារទៀតផង ស្ត្រីខ្មែរមួយចំនួនដែលរស់នៅជាមួយស្វាម៉ីរបស់ខ្លួនកំពុងតែមានការស្រឡាញ់គ្នាស្មោះស្ម័គ្រ ​​ពួកគេបានគក់ទ្រូងអាណិតអាសូរដល់ជីវិតដ៏កំសត់របស់ប្រពន្ធស្របច្បាប់លោកកឹម សុខា តើគាត់ឈឺគ្រាំចិត្តប៉ុណ្ណា?

ក្នុងខណៈពេលនេះអ្នកនិពន្ធយើងខ្ញុំ​​សូមលើកមក​​បង្ហាញឈ្មោះប្រពន្ធចុងរបស់លោក កឹម សុខា ត្រឹមតែ​​ចំនួនពីរនាក់​​ប៉ុណ្ណោះទីមួយមានឈ្មោះនាងមុំ និងប្រពន្ធចុងទី ឈ្មោះនាងម៉ៅ តាមព័ត៌មានពីអ្នកជិតខាងដែលរស់នៅជាប់ផ្ទះនាងម៉ៅបានឱ្យដឹងថានាងម៉ៅនេះជា(អនីតិជន) ហើយគេបានដឹងថាប្រពន្ធ​​មួយក្នុងចំណោមនោះ​​នៅឯខេត្តកំពង់ចាមគេតែងតែហៅថាម៉ាក់អានីតា។ ក្រៅពីនេះមានព័ត៌មានជាច្រើន​​ក៏បានឱ្យដឹងផងដែរថាលោក កឹម សុខា បានយកលុយទៅចិញ្ចឹមស្រីក្មេងជាច្រើននាក់ទៀតដើម្បីទុក​​បំរើការសប្បាយរបស់ខ្លួនហើយដែលលុយទាំងនោះបានមកពីជំនួយរបស់សប្បុរសជននៅឯក្រៅប្រទេស

ពាក្យចចាមអារ៉ាមទាំងនេះបើលោកកឹម សុខា ដែលត្រូវបានគេចោទប្រកាន់ជុំវិញបញ្ហានេះមិនមាននូវ​​សេចក្តីក្លាហានក្នុងការចេញមុខមកបកស្រាយជាផ្លូវការ ​​និងផ្សព្វផ្សាយជាសាធារណៈទេនោះព័ត៌មាននេះនឹងអាចយកជាការពិតមួយរយភាគរយនិងសម្រាប់ពលរដ្ឋខ្មែរធ្វើការពិចារណាអំពីអត្តចរិតរបស់អ្នកនយោបាយ​​រូបនេះ

ថ្មីៗនេះលោកកឹម សុខា ទើបនឹងចេញមុខបកស្រាយទាំងកំហឹងក្រេវក្រោតប្រឆាំងជាមួយនឹងការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុកមួយចំនួន​ ​ពាក់ព័ន្ធទៅនឹងបទ​​អត្ថាធិប្បាយនយោបាយ​​មួយជុំវិញពាក្យសម្តីរបស់លោក ដែលថា​ « ដូរ មិនដូរ » ប៉ុន្តែត្រូវបានលោកកឹម សុខា ថ្លែងថាគណបក្សសិទ្ធិមនុស្សរបស់លោក ចង់ឱ្យមានការផ្លាស់ប្តូរ​​អ្នកដឹកនាំមិនមែនផ្លាស់ប្តូររបបទេ បើទោះជាយ៉ាងនេះក្តីលោកកឹម សុខា ភ្លេចគិតថាហេតុអ្វីបានជាលោកប្រកូកប្រកាស ញុះញង់បំផុសប្រជាពលរដ្ឋឱ្យប្តូរអ្នកដឹកនាំក្នុងអាណត្តិនៃការដឹកនាំរបស់សម្តេចតេជោ និងមិនទាន់ដល់រដូវឃោសនាបោះឆ្នោតផងនោះទៅវិញ សួរថាតើសេចក្តីថ្លែងការណ៍ផ្លូវការរបស់គណបក្សសិទ្ធិមនុស្ស​​​​​នេះអាចចាត់ទុកថាបានដកហូតសិទ្ធិស្របច្បាប់របស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីដែលកំពុងដឹកនាំប្រទេសសព្វថ្ងៃបានដែរឬទេ? ហើយបើពិតជាបាន​​រំលោភលើ​​សិទ្ធិរបស់សម្តេចតេជោមែននោះលោកកឹមសុខា មាន​​បាន​​គិតខ្លះទេ ថាតើប្រជាពលរដ្ឋដែលបាន​​គាំទ្រនូវការដឹកនាំរបស់សម្តេចតេជោ​ ​​ចំនួនដ៏​​ច្រើនលើសលប់ ពួកគាត់​​គិត​​​យ៉ាងណាដែ នៅពេលបានឮលោកកឹម សុខា ប្រកាស ដូរថ្នាក់ដឹកនាំដែលជាទីស្រឡាញ់របស់ប្រជាពលរដ្ឋនោះ?

យើងខ្ញុំសុំមិនបកស្រាយអំពីរឿងនេះទេ ទុកឱ្យប្រជាពលរដ្ឋខ្មែរម្ចាស់ឆ្នោតគ្រប់គ្នាជាអ្នកវិនិច្ឆ័យ។ អ្នកនិពន្ធ​​ក៏សូមបញ្ចប់ការរៀបរាប់អំពីរឿងអាស្រូវស្នេហាផិតក្បត់របស់លោក កឹម សុខា ត្រឹមប៉ុណ្ណេះសិនចុះប៉ុន្តែនឹងសូម​​រក្សាសិទ្ធិ​​ដើម្បីធ្វើការបកស្រាយឱ្យបានពិស្តារ​​​ជាងនេះបន្ថែម​​នៅក្នុងអត្ថបទជាទស្សនៈវិភាគជាច្រើនទៀត​​ ពាក់ព័ន្ធ​​ទៅ​​នឹងសកម្មភាពឃោសនាភូតកុហកបំភ័ន្តសាធារណមតិ ធ្វើប្រជាភិថុតបោកប្រាស់ប្រជាពលរដ្ឋពីមួយថ្ងៃទៅមួយថ្ងៃរបស់លោក កឹម សុខា នៅលើគេហទំព័រ និងសារព័ត៌មាននានាក្នុងអត្ថបទលើកក្រោយ

ដោយៈ គង់ សម្បត្តិ

No comments:

Post a Comment