Wednesday, August 08, 2012

សម្តេចអគ្គមហាធម្មពោធិសាលជា ស៊ីម អញ្ជើញចូលរួមពិធីបុណ្យប្រគេនទៀនព្រះវស្សា ដល់ព្រះសង្ឃគង់ចាំព្រះវស្សា




សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីមប្រមុខរដ្ឋស្តី​ទី​ប្រធានគណបក្សប្រជាជនកម្ពុជាង និងជាប្រធានព្រឹទ្ធសភា បានបង្ហាញមុខមាត់ជាសាធារណៈ ដែលមាន​សុខភា​ព​រឹងមាំល្អ ក្នុងការអញ្ជើញចូលរួ​មពិធីបុណ្យ​ប្រ​គេន​ទៀន​ព្រះវស្សា ដល់ព្រះសង្ឃគង់ចាំព្រះវស្សាចំ​នួន ១២ វត្ត។




ពិធីបុណ្យប្រគេនទៀនព្រះវស្សានោះ បានធ្វើឡើងនៅ​វេលា​​ព្រឹក​​​ថ្ងៃទី៨ ខែសីហា ឆ្នាំ២០១២ នៅគេ​ហដ្ឋានរប​ស់​សម្តេច ជា ស៊ីម ក្បែរទីស្នាក់ការ​កណ្តាល​របស់​គណបក្សសប្រជាជន​កម្ពុជា ក្រុងភ្នំពេញដែលហៅ ថា (គ៨៥)។

សម្តេចអគ្គមហាធម្មពោធិសាលជាស៊ីម បានបង្ហា​ញខ្លួន​ក្នុង​សំលៀកបំពាក់អាវបំពង់អាចារ្យពណ៏ស ខោ​ខ្មៅ បង់​កក្រមា ពានា ដែលពោរ​ពេញទៅ​ដោយ​សុខ​ភាព​រឹង​មាំ អាច​អង្គុយ ស្តាប់ព្រះស​ង្ឃ​សូ​ត្រធម៌ ដែល​ការចូ​លរួម​ក្នុងពិធីនេះ​តាម​លក្ខណៈប្រពៃណីនិងសាសនា។

ឯកឧត្តមអ៊ុំសារិទ្ធ អគ្គលេខាធិការនៃអគ្គលេ​ខាធិ​ការ​ដ្ឋាន​ព្រឹទ្ធសភា កាលរ​សៀលថ្ងៃទី៦ខែសីហា ឆ្នាំ២​០១២ កន្ល​ងទៅ​នេះ​ធ្លាប់បានមានប្រសាសន៏ឲ្យដឹងថា៖ ការដែល​លេច​លឺព័ត៌​មានថាសម្តេចអគ្គ
មហាធម្មពោធិសាលជា ស៊ីម បាន​ទទួលមរណៈភាពនោះគឺជារឿងមិនពិតទេ។

ឯកឧត្តម អ៊ុំសារិទ្ធ បានមានប្រសាសន៏បញ្ជាក់យ៉ាងនេះថា៖មាន​ការ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​បំ​ភ្លើសជុំ​វិញ​បញ្ហា​សុខភាព​របស់​សម្តេចប្រធានព្រឹទ្ធសភា ការពិត​សម្តេច​ប្រធានលោកសុខភាពល្អទេហើយគាត់កំពុងប្រតិបត្តិមុខងារគាត់ ជា​ប្រមុខរដ្ឋ​ស្តីទី”។ឯកឧត្តម អ៊ុំ សារិទ្ធ បានចាត់ទុកការប្រឌិតដែលគេបង្កើ
តឡើងគឺដើម្បី​ធ្វើឲ្យ​សាធារណៈ​មតិច្របូក​ច្រប​ល់ ។

ការបដិសេធបែបនេះ ធ្វើឡើងដើម្បីជាការឆ្លើយតបទៅនឹងមនុស្សមួយក្រុមដែលប្រឌិតដំណឹងថា សម្តេចអគ្គ​មហា​ធម្ម​ពោធិសាលជាស៊ីមស្លាប់ ហើយបានផ្សព្វផ្សាយដំណឹងនេះតាមបណ្តាញហ្វេសប៊ុក ក្នុងគោលបំណង​បង្កើត​ឲ្យមាន​ការ​ច្របូកច្របល់កាល​ពីថ្ងៃចន្ទ ទី៦សីហា ឆ្នាំ២០១២ ។ នេះ​ គឺជាចេតនាអាក្រក់​របស់​ជន​ដែល​មិន​ពេញ​ចិត្ត​គណ​បក្ស​ប្រជា​ជន​​កម្ពុជា គឺពួក​គេមាន​ចរិត​ផ្តន្ទាឱ្យ​តែថ្នាក់​ដឹក​នាំទទួល​មរណភាព​។ ប៉ុន្តែ ការបំ​ផុសនូវ​រឿង​មិន​ពិត​បែប​នេះ គឺរិត​តែបង្ហាញ​យ៉ាងច្បាស់​នូវ​មុខមាត់​ពិត​របស់ក្រុម​ប្រឆាំង​ គឺចូល​ចិត្តនិយាយមិន​ពិត រស់នៅជាមួយការ​មិន​ពិត និង​បោក​ប្រាស់​ប្រជា​ពល​រដ្ឋគ្រប់​កាលៈទេសៈ៕

No comments:

Post a Comment