Khmer Pin : August 7,2012
ដោយដឹងច្បាស់ថាខ្លួនគ្មានវាសនានឹងបានដឹកនាំប្រទេសនោះ កន្លងមកគណបក្សប្រឆាំងបានឃោសនាថា បើបក្សរបស់គេជាប់ឆ្នោត គេនឹងតំឡើងថ្លៃស្រូវឱ្យបានតម្លៃខ្ពស់ជូនកសិករ ហើយគេបាននិយាយទៀតថា បើគេឈ្នះ ពួកគេនឹងរឹបអូសយកទ្រព្យសម្បត្តិ ដីធ្លី ផ្ទះសម្បែងពីអ្នកមាន ទៅចែកឱ្យអ្នកក្រ!
តើសម្តីបែបនេះសក្តិសមជាមេដឹកនាំសម្រាប់ពលរដ្ឋកម្ពុជាដែលឬទេ?
តើពួកមេបក្សប្រឆាំង (ទណ្ឌិត សម រង្ស៊ី និងបុរសសំបូរស្នេហ៍ សំបូរស្រី កឹម សុខា ) ស្គាល់ច្បាស់ដែរទេថា នៅស្រុកខ្មែរគេប្រកាន់យកនូវសេដ្ឋកិច្ចតាមបែបណា?
អស់លោកល្មមឈប់បោកប្រជារាស្ត្រទៀតទៅ បើចេះកុំធ្វើភ្លើ ហើយបើភ្លើទេកុំធ្វើចេះ !
ខ្ញុំសូមអនុញ្ញាតជម្រាបលោកមេបក្សទាំងពីរឱ្យបានដឹងទៅចុះថា កម្ពុជាអនុវត្តតាមគោលការណ៍សេដ្ឋកិច្ចទីផ្សារសេរី ដូចនេះ គេមិនអាចកំណត់ថ្លៃស្រូវអង្ករតាមចិត្តចង់បានឡើយ។
បើសិនជាអស់លោកមេបក្សចង់អនុវត្តតាមរបៀបនោះមែន វាមិនត្រូវនឹងបរិបទស្ថានការណ៍នយោបាយខ្មែរទេ ពីព្រោះរបៀបរបស់អស់លោកនោះ គេហៅថា សេដ្ឋកិច្ចផែនការ គឺ« រដ្ឋគ្រប់គ្រងតម្លៃស្រូវតាមរបៀបកុម្មុនីស្តផ្តាច់ការ »អញ្ចឹងមានន័យគ្រប់គ្រាន់អាចបញ្ជាក់ជូនប្រជាពលរដ្ឋ ម្ចាស់ឆ្នោតបានហើយថា « មេបក្សប្រឆាំងពីររូបនេះ បើបានដឹកនាំប្រទេសវិញ អាពតចំ»។

No comments:
Post a Comment