អត្ថបទដោយ: រាជ្យ សុវណ្ណនគរ
ក្នុងរយៈពេលថ្មីៗនេះ ប្រព័ន្ធផ្សព្វផ្សាយមួយចំនួន ជាពិសេស គេហទំព័រ KI Media បានធ្វើការ រិះគន់ទាំងកម្រោល និងដោយប្រមាថចំពោះព្រះមហាវីរក្សត្រ ព្រះមហាក្សត្រជាទីគោរពសក្ការនៃប្រជាជាតិ ខ្មែរ និងប្រមុខថ្នាក់ដឹកនាំស្ថាប័នជាតិជាទីគោរពស្រឡាញ់របស់សង្គមជាតិទាំងមូល ដូចជាសម្តេចអគ្គមហា ធម្មពោធិសាល ជា ស៊ីម សម្តេចអគ្គមហាពញាចក្រី ហេង សំរិន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំដទៃទៀត ដែលមិនគួរអត់ឱនឲ្យបានឡើយ ចំពោះសកម្មភាពរិះគន់ល្មើសច្បាប់ ទាំងនេះ។
ពួកអន្យតិរ្ថិយទាំងនោះ បានប្រមាថមាក់ងាយស្ថាប័នព្រះមហាក្សត្រ និងថ្នាក់ដឹកនាំជាតិ ស្របច្បាប់ តាម បែបប្រជាធិបតេយ្យខាងលើយ៉ាងធ្ងន់ធ្ងរ និងមិនអាចទទួលយកបានធ្វើឡើងតាមប្រព័ន្ធផ្សព្វផ្សាយ សង្គម និងគេហទំព័រដែលរំលោភទៅនឹងរដ្ឋធម្មនុញ្ញ មាត្រា១ និងមាត្រា៧ ដែលបានចែងថា អង្គព្រះ មហាក្សត្រ មិនអាចនរណារំលោភបំពាន់បានឡើយ និងច្បាប់ស្តីពីព្រះមហាវីរក្សត្រ និងព្រះ មហាក្ស ត្រីយានីនៃព្រះរាជាណាចក្រ កម្ពុជា។
អំពើរបស់ពួកអន្យតិរ្ថិយទាំងនេះ បានបង្ហាញយ៉ាងច្បាស់ពីគោលដៅបំផ្លិចបំផ្លាញសន្តិភាព បង្ករអស្ថេរភាពនយោបាយ និងអសន្តិសុខនៅក្នុងសង្គមជាតិ ដើម្បីឈានទៅផ្លាស់ប្តូររបបនយោបាយនៅ កម្ពុជា និងដើម្បី ធ្វើឲ្ យប្រជាជាតិខ្មែរដែលទើបតែទទួលបានសន្តិភាព និងការបង្រួបបង្រួមជាតិឲ្យធ្លាក់ចូលទៅក្នុងសង្គ្រាមស៊ីវិល សាជាថ្មីម្តងទៀត តាមមហិច្ឆិតាដ៏ឆ្កួតលីលារបស់ខ្លួន និងដើម្បីបម្រើផលប្រយោជន៍របស់ជាតិសាសន៍ដទៃ។
ការបញ្ចេញមតិទាំងនេះ បានបង្កប់នូវអំពើហិង្សា ការសងសឹក និងការបញ្ឆេះសង្រាមនៅក្នុងសង្គមកម្ពុជា ដែល កំពុងតែរស់នៅក្នុងសុខសន្តិភាព ការអភិវឌ្ឍបង្ករបរិយាសអាប់អួរក្នុងគោលបំណងបង្កើតឲ្យមានការភាន់ច្រឡំពីសាធារណៈជន និងការទទួលបានការគោរកោតសរសើរដោយស្មើភាព ស្មើសិទ្ធិពីប្រទេស ក្នុងតំបន់ និង ពិភពលោក ជាពិសេសព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់បំផុត និងដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បាន និងកំពុងដើរតួនាទីយ៉ាងសកម្មជាច្រើននៅក្នុងឆាកអន្តរជាតិ។
ដូច្នេះ ខ្ញុំបាទ ក្នុងនាមជាអ្នកគោរពស្រឡាញ់នូវរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ និងប្រជាធិបតេយ្យ សេរីពហុបក្ស ជាពិសេស ស្ថាប័នព្រះមហាក្សត្រ និងថ្នាក់ដឹកនាំជាតិបច្ចុប្បន្ន ដែលទទួលបានគាំទ្រតាមរយៈការ បោះឆ្នោតប្រជាធិបតេយ្យសេរីត្រឹមត្រូវ និងយុត្តិធម៌ សូមស្នើយ៉ាងទទួចឲ្យរាជរដ្ឋាភិបាលជាពិសេស សម្តេ ច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី មេត្តាពិនិត្យពិចារណា ដើម្បីបង្កើតឲ្យមាន ច្បាប់ ស្តីពីការគ្រប់គ្រង ការផ្សព្វផ្សាយតាមប្រព័ន្ធ ផ្សព្វផ្សាយសង្គម (Facebook)គេហទំព័រ និងការផ្សព្វផ្សាយតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានដែលមានការរិះគន់និងប្រមាថយ៉ាងធ្ងន់ធ្ងរ ប៉ះពាល់ដល់សន្តិភាព សន្តិសុខ ស្ថេរភាព និងសេចក្តីថ្លៃថ្នូររបស់ជាតិដែលផ្ទុយនឹងច្បាប់ជាធរមានរបស់ព្រះរាជាណាចក្រកម្ពុជា។ បើសិនជាទុកបណ្តោយ ឲ្យពួកនេះបន្តធ្វើព្យុះភ្លៀង បែបនេះ នឹងធ្វើឲ្យប៉ះពាល់ដល់របបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ប្រជាធិបតេយ្យសេរីពហុបក្សដ៏ល្អផូរផង់ និងដើម្បីបម្រើមហិច្ឆិតាក្នុងការផ្លាស់ប្តូររបបដឹកនាំយោបាយ នៅព្រះរាជាណាចក្រកម្ពុជា របស់ពួកនេះនាពេលអនាគត ៕
No comments:
Post a Comment