(ល្បែងពហិកា គឺជាសារជាតិរបស់បក្សប្រឆាំង)
Khmer Pin : August 7, 2012
អាចជាលេសថ្មីមួយទៀតដ៏គួរឱ្យខ្មាស់អៀន ប្រសិនបើតំណាងរាស្ត្រគណបក្ស សម រង្ស៊ី (កំសាក)ដើរចេញពីសម័យ ប្រជុំនៅថ្ងៃទី៩ ខែ សីហា ឆ្នាំ ២០១២ ខាងមុខ ខណៈពេលសម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បកស្រាយអំពីបញ្ហាព្រំដែនកម្ពុជា‑វៀតណាម ឆ្លើយទៅនឹងសំនួរដែលជាលិខិតរបស់អ្នកតំណាងរាស្ត្រ សុន ឆ័យ ដែលបានផ្ញើជូនសម្តេចប្រធានរដ្ឋសភាកាលពីពេលកន្លងមកនោះ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានប្រកាស ជាសាធារណៈយ៉ាងម៉ឺងមាត់ថា សម្តេចនឹងទៅឆ្លើយលើបញ្ហាព្រំដែននៅរដ្ឋសភា...........សូមកុំនិយាយថា ហ៊ុន សែន ខ្លាច។ ខ្ញុំនឹងទៅរដ្ឋសភា ហើយខ្ញុំនឹងនិយាយឱ្យអស់រឿង ដើម្បីជម្រះបញ្ជីគ្នាម្តង( ខ្ញុំសុំពេល ៤ម៉ោង ក្នុងការឆ្លើយទៅនឹងសំនួររបស់បក្សប្រឆាំង..............)។
យោងតាមប្រភពស្និទ្ធនឹងគណបក្សសម រង្ស៊ី បង្ហើបថា ៖ បន្ទាប់ពីបានដឹងកាលបរិច្ឆេទច្បាស់លាស់ថា សម្តេចតេជោ នឹងទៅបកស្បែកក្រុមអ្នករិះគន់អំពីបញ្ហាព្រំដែននៅក្នុងរដ្ឋសភា ហើយរំពឹងថានឹងបកស្រាយ ពន្យល់លំអិតអំពីដំណើរការបោះបង្គោលព្រំដែនកម្ពុជា‑ វៀតណាម ដែលធ្វើក្រុមបក្សប្រឆាំងបាក់មុខ ពីព្រោះការទាមទារ និងចោទប្រកាន់របស់ពួកក្រុមខ្លួនកន្លងមកគ្មានឯកសារអ្វីច្បាស់លាស់ គឺពួកគេគ្រាន់តែស្រែកជេរ រិះគន់ដើម្បីតែកេងចំណេញនយោបាយ ទើបតំណាងរាស្ត្របក្សប្រឆាំងឆ្លៀតប្រើល្បិចចុងក្រោយថ្មីមួយទៀត គឺ «យុទ្ធសាស្ត្ររត់ចេញពីសភាដោយស្របច្បាប់» តាមរយៈរួមគ្នាចុះហត្ថលេខាផ្ញើលិខិត១ច្បាប់ទៅសម្តេចប្រធានរដ្ឋសភា ចុះថ្ងៃទី៦ ខែសីហា ឆ្នាំ ២០១២ ដោយស្នើឱ្យមានការជជែកពិភាក្សា រវាងអ្នកតំណាងរាស្ត្រ និងតំណាងរាជរដ្ឋាភិបាលលើការងារបោះបង្គោលព្រំដែនកម្ពុជា‑ វៀតណាម នៅថ្ងៃទី៩ ខែ សីហា ឆ្នាំ ២០១២។
វាប្រាកដណាស់ លិខិតនេះ គឺពិតជាបានបញ្ជាក់យ៉ាងច្បាស់ថា ពួកគេបានត្រៀមខ្លួនរួចជាស្រេចហើយដើម្បីដើរចេញពីសម័យប្រជុំនោះ ពីព្រោះការបំភ្លឺផ្ទាល់មាត់របស់សម្តេចតេជោ គឺការឆ្លើយទៅនឹងសំនួរតាមរយៈលិខិតចោទសួររបស់លោក សុន ឆ័យ មិនមែនមកឆ្លើយនឹងការសួរដេញដោលបែបរញ៉េញ៉ៃរបស់តំណាងរាស្ត្របក្ស សម រង្ស៊ី ដែលមិនដឹងថា ការងារបោះបង្គោលព្រំដែនធ្វើតាមរបៀបណាផងនោះទេ។
ចាំមើលមុខពួកក្រុមប្រឆាំងដែលជាកូនចៅរបស់ទណ្ឌិត សម រង្ស៊ី តើពួកគេអនុវត្តមេរៀនចាស់ « យើងត្រូវតែពហិកាៗៗ»តើគេនឹងបកស្រាយតាមរយៈសន្និសីទកាសែតនៅខាងក្រៅរបងមន្ទីររដ្ឋសភាជាតិភូតកុហកសាធារណមតិរបៀបម៉េចទៀត? កុំភ្លេចថា ពួកនេះខ្លាចខ្មាស់គេណាស់ ពីព្រោះ ការបំភ្លឺអំពីបញ្ហាព្រំដែននៅថ្ងៃទី៩ ខែសីហា អាចនឹងមានការផ្សាយបន្តផ្ទាល់តាមរយៈស្ថានីយ៍ទូរទស្សន៍មួយចំនួនទៀតផង!។ដូចនេះ ពួកគេអាចសម្រេចចិត្តត្រូវតែប្រើនូវ « យុទ្ធវិធីដកខ្លួនដោយខ្លាចបាក់មុខ មិនហ៊ាននៅស្តាប់ទទួលយកការពិតទេ» ។
ប៉ុន្តែ ទោះយ៉ាងណា សង្ឃឹមជឿជាក់ថា ម្ចាស់សំនួរ គឺ ឯកឧត្តម សុន ឆ័យ នឹងមានវត្តមាននៅក្នុងរដ្ឋសភាដើម្បីស្តាប់ការបំភ្លឺរបស់សម្តេចតេជោ ហ៊ុន សែន អំពីបញ្ហាដែលខ្លួនបានចោទសួរ។

No comments:
Post a Comment